Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធគោះទ្វារហៅប្តីអត់ឮឆ្លើយ ស្រាប់តែអើតមើល ឃើញប្តីដេកស្លា.ប់ក្នុងបន្ទប់

spot_img

ភ្នំពេញ ៖ បុរសកម្មកររោងចក្រម្នាក់ ដេកស្លា.ប់នៅក្នុងបន្ទប់ជួល​ចោលប្រពន្ធនិងកូនតូច អាយុ២ឆ្នាំ បង្កការភ្ញាក់ផ្អើល។ ហេតុការណ៍នេះ បានកើតឡើង កាលវេលាម៉ោង ៨និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចបន្ទប់ជួលលេខ៦B ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ញ៉ែម ចិន្ដាអាយុ ២៥ ឆ្នាំ មុខរបរធ្វើការរោងចក្រ មានស្រុកកំណើតភូមិ៣ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។ មានប្រពន្ធ ឈ្មោះ មាស ចំរើន អាយុ១៩ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលជាមួយជនរគ្រោះ ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

បើយោងតាមប្រភពព័ត៌មាន ពីប្រពន្ធជនរងគ្រោះ ឈ្មោះ មាស ចំរើន បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានទៅដេកផ្ទះយាយ នៅពោធិ៍ចិនតុង ដោយប្ដីបានដេកនៅបន្ទប់ជួលតែម្នាក់ឯង លុះព្រឹកឡើងម៉ោង៧ជាង ហើយអ្នកខាងមិនឃើញជនរងគ្រោះ បើកទ្វារបន្ទប់ ក៏បានទៅគោះទ្វាស្រែកហៅជនរងគ្រោះ តែមិនឮឆ្លើយតប ក៏តេទៅប្រាប់ខ្លួនជាប្រពន្ធ និងម្ចាស់ផ្ទះឲ្យទៅគាស់ទ្វាបន្ទប់ ចូលទៅមើលទើបដឹងថា ជនរងគ្រោះបានស្លា.ប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកកន្លែងកើតហេតុ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ធ្វើការទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញកោសល្យវិច័យ ដើម្បីចុះមកធ្វើកោសល្យវិច័យសព បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញ ផ្នែកកោសល្យវិច័យ បានធ្វើកោសល្យវិច័យសពរួច បានបញ្ជាក់ថា សពជនរងគ្រោះខាងលើ បានស្លា.ប់ដោយគាំងបេះដូង រួចក៏បានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ សាច់ញាតិ យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×