Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តមួយគ្រឿង បើកកៀអ្នកជិះម៉ូតូម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ រួចបើករថយន្តគេចខ្លួន ដោយសុវត្ថិភាព

ភ្នំពេញ ៖ រថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿង បើកកៀម៉ូតូពីក្រោយបណ្តាលឲ្យដួល អ្នកបើកបរខ្ទា.ត ចូលក្រោមរថយន្តកិ.នចំពាក់កណ្តាលខ្លួន ត្រូវរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងលើផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រពភព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ BT-1192 ធ្វើដំណើតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅ ពីលិចមកកើត ស្រាប់ តមកដល់កន្លែងកើតហេតុ មានរថយន្តក្រុងមួយគ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខ រដ្ឋ បើកស្របទិសគ្នា មកពីក្រោយក៏កៀរម៉ូតូ បណ្តាលឲ្យដួលខ្ទា.ត ចូលក្រោមរថយន្ត កិ.នចំពាក់កណ្តាលខ្លួន រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាម។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចរាចរណ៍មូលដ្ឋាន បានចុះមកដល់ ធ្វើការត្រួតពិនិត្យ និងធ្វើការវាស់វែង រួចយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅ បុស្តិ៍នគរបាលរដ្ឋបាលចោមចោមចៅ១ និងបានបើកការស្រាវជ្រាវ តាមរករថយន្តបង្ក ដើម្បីដោះស្រាយ ជាមួយជនរងគ្រោះ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×