Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ រៀបចំយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ នៅថ្នាក់មូលដ្ឋាន សម្រាប់ឆ្នាំ២០២២

spot_img

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានរៀបចំផែនការ និងទិសដៅបន្តពាក់ព័ន្ធការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្នាក់មូលដ្ឋានសម្រាប់ឆ្នាំ២០២២។ នេះបើតាមឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ក្នុងផេកហ្វេសប៊ុក នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ។

បើតាមឯកឧត្តម ជិន ម៉ាលីន សូមជូនផែនការនិងទិសដៅបន្ត របស់ក្រសួងយុត្តិធម៌ ពាក់ព័ន្ធការរៀបចំយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការនៅថ្នាក់មូលដ្ឋាន សម្រាប់ឆ្នាំ២០២២ ដូចខាងក្រោម៖

១. ក្រសួងយុត្តិធម៌ នឹងធ្វើការផ្សព្វផ្សាយរួមគ្នា ជាមួយសហភាពអឺរ៉ុប នៅកម្ពុជា នូវឯកសារទស្សនទាន ស្តីអំពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈសន្ធានកម្ម នៅថ្នាក់មូលដ្ឋាន ជាភាសារខ្មែរ និងអង់គ្លេស ដែលជាឯកសារសិក្សាស្រាវជ្រាវ មានលក្ខណៈវិទ្យាសាស្រ្ត បង្ហាញអំពីទម្រង់ យន្តការ និងវិធីសាស្រ្តនៃការដោះស្រាយវិវាទ តាមរយៈសន្ធានកម្មនៅកម្ពុជា។

២. ក្រសួងយុត្តិធម៌ នឹងធ្វើការផ្សព្វផ្សាយរួមគ្នា ជាមួយក្រសួងកិច្ចការនារី នូវឯកសារស្តីពីគោលការណ៍ណែនាំ អំពីវិធីសាស្រ្តសម្រុះសម្រួល វិវាទគ្រួសារ ឆ្លើយតបទៅនឹងយែនឌ័រ សម្រាប់មន្រ្តីអនុវត្តការសម្រុះសម្រួលវិវាទនេះ នៅថ្នាក់មូលដ្ឋាន។

៣. ក្រសួងយុត្តិធម៌ ក៏នឹងធ្វើការផ្សព្វផ្សាយផងដែរ នូវឯកសារស្តីអំពីគោលការណ៍ណែនាំ គោលការណ៍ប្រតិបត្តិ ក្រមសីលធម៌ និងវិធីសាស្រ្តនៃការបង្រៀន ពាក់ព័ន្ធការសម្រុះសម្រួលវិវាទ ដល់មន្រ្តីអនុវត្តនៅថ្នាក់មូលដ្ឋាន។

៤. ក្រសួងយុត្តិធម៌ ដោយសហការជាក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា បន្តបេសកកម្ម នៃការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងជំនាញនៃការសម្រុះសម្រួលវិវាទ ដល់មន្រ្តីដែលអនុវត្តផ្ទាល់ នៅថ្នាក់មូលដ្ឋាន។

៥. ជាទិសដៅបន្ត បន្ទាប់ពីការផ្សព្វផ្សាយ ឯកសារទស្សនទាន ស្តីអំពីការរៀបចំយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ នៅកម្ពុជា តាមរយៈសន្ធានកម្ម នៅថ្នាក់មូលដ្ឋាននេះ ក្រសួងនឹងរៀបចំឱ្យមាន ជាគោលនយោបាយថ្នាក់ជាតិមួយ អំពីយន្តការនេះ និងបន្ទាប់មកនឹងរៀបចំឱ្យទៅជាច្បាប់ ស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅកម្ពុជាជារួមតែម្តង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×