Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង Pfizer ជាង ២.៣លានដូស ជាជំនួយរបស់អូស្ត្រាលី នៅល្ងាចនេះ

spot_img

ភ្នំពេញ ៖ នៅល្ងាចថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួនជាង ២.៣លានដូស ដែលជាជំនួយ របស់ប្រទេសអូស្ត្រាលី។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មានក្នុងស្រុកថា វ៉ាក់សាំងដែលដឹកមកដល់ ប្រទេសកម្ពុជានៅល្ងាចថ្ងៃនេះ មានចំនួន ៧៨៣,០០០ដូស ហើយចំនួន ១,៥៦៧,៥៣០ដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨ ខែធ្នូ។

តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿនរហ័សនេះ ធ្វើសង្គមកម្ពុជាបង្កើតបានភាពស៊ាំ បូករួមនឹងការបន្តប្រកាន់ខ្ជាប់ នូវការអនុវត្តវិធានការសុខាភិបាលផងនោះ កម្ពុជា កាត់បន្ថយបានការឆ្លងរាតត្បាត មេរោគប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទីបំផុតសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ កាលពីថ្ងៃទី២០ ខែធ្នូ កន្លងទៅនេះ ក្រោយប្រឹងប្រែងប្រយុទ្ធអស់រយៈពេល១០ខែ។

សម្តេចតេជោ ហ៊ុន សែន បាត់ចាត់ទុកការបិទបញ្ចប់ព្រឹត្តិការសហគមន៍២០កុម្ភៈ គឺជាជោគជ័យដ៏ធំធេងមួយរបស់កម្ពុជា លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ សម្រាប់សម្តេចតេជោ ហ៊ុន សែន វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរ។

សម្តេចតេជោ បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត មានចិន ជប៉ុន អង់គ្លេស អាមេរិក ហូឡង់ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកដល់ប្រទេសកម្ពុជា ដើម្បីជាចំណែកទប់ស្កាត់នឹងការរាតត្បាតជំងឺកូវីដ១៩នេះ។

ការចាក់វ៉ាក់សាំងបានលឿន ការយកឈ្នះលើជំងឺកូវីដ១៩ និងឈានទៅបើកសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា បានធ្វើឱ្យមានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ ចាត់ចែងរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់អង្គការសុខភាពពិភពលោក អង្គការដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×