Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង Pfizer ជំនួយរបស់ រដ្ឋាភិបាលអូស្រ្តាលី ២.៣លានដូស

spot_img

ភ្នំពេញ ៖ នៅរាត្រី ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ទៅទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី ចំនួន ២.៣លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

កម្ពុជាគឺជាប្រទេសដែលរកបានវ៉ាក់សាំង បានលឿនសម្រាប់ ចាក់ជូនប្រជាពលរដ្ឋ ។ តាមរយៈផែនការមួយ ច្បាស់លាស់ទាំងការ ទិញជំនួយ ពីប្រទេសជាមិត្ត និងមជ្ឈមណ្ឌលកូវ៉ាក់នោះ មកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំង សរុបជាង ៤០ លានដូស»។


ភាពជោគជ័យ របស់កម្ពុជា លើការរកបានវ៉ាក់សាំង និងការសម្រេចចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ បានស្ទើរតែ ១០០ ភាគរយលឿន ជាងផែនការគ្រោងទុកនេះ នាំឱ្យអង្គការសុខភាពពិភពលោក អង្គការដៃគូអភិវឌ្ឍន៍ និងប្រទេសជាច្រើន បង្ហាញនូវការស្ញប់ស្ញែង និងកោតសរសើរ ចំពោះការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើឱ្យកម្ពុជាឆ្លងផុតពីហានិភ័យ និងការរាតត្បាត នៃជំងឺកូវីដ-១៩ ហើយកំពុងបើកប្រទេសជាតិឡើងវិញ គ្រប់វិស័យផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×