Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់​ហើយ​ស្លុតចិត្ត! អ៊ា​ន សៀវ​ម៉ី ចេញមុខ Live និយាយ​ជុំវិញ​ហេតុ​កា​រណ៍​ប្ល.ន់​របស់​មេចោ​រ វិល្លាម ពិតជា​សា​ហា.វ និងសំណាង លុយ​១០​ម៉ឺន​$ ដែល​ពួក​ចោរ​រក​មិន​ឃើញ…

ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ​ចំពោះករណីប្លន់ប្រដាប់អាវុធ ទៅលើអ្នកលក់ឡេល្បីឈ្មោះមានងារជាជំទាវឧកញ៉ា អ៊ាន សៀវម៉ី កាលពីវេលាម៉ោង ១០ និង ៤០ នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដែលជាផែនការដឹកនាំដោយផ្ទាល់ពីសំណាក់លោក វិល្លាម គ័ង មេបក្សខ្មែរក្រោក​ស្ទើរតែមិនគួរឲ្យជឿ។

តែទោះជាយ៉ាងណា បន្ទាប់ករណីប្លន់នេះបានកើតឡើង១ថ្ងៃ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិកម្មការចូលចាប់ឃាត់ខ្លួនក្រុមចោរប្លន់ទាំងនោះ ស្ថិតនៅផ្ទះវីឡារបស់លោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលជាមេក្លោងសមគំនិតក្នុងករណីចោរប្លន់នេះ ហើយក្នុងនោះ សមត្ថកិច្ចប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម(វែង១ដើម ខ្លី៤ដើម) ផងដែរ។

ប៉ុន្តែ អ្វីដែលគួរឲ្យហួសចិត្ត និងគួរឲ្យអស់សំណើចជាខ្លាំងនោះ គឺនៅចំពោះមុខសមត្ថកិច្ចសាកសួរ លោក ​វិល្លាម ដែលជាមេក្លោងដឹកនាំផែនការប្លន់ខាលើងនេះ បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកចេញទៅប្លន់នេះ គឺដោយសារជ្រេញអ្នកលក់ឡេ អ៊ាន សៀវម៉ី ពូកែពាក់សម្ញែងពេជ្រពេក ហើយក៏ថា នេះជាការព្រមានទៅកាន់អ្នកមាន កុំអួតពេកថ្ងៃក្រោយ។

តែទោះយ៉ាងណា ដោយសារតែរឿងនេះ បានធ្វើឲ្យមនុស្សមួយចំនួនគិតថា ជារឿងសម្តែង និងលាបពណ៌ចូលនយោបាយជាដើម នោះកាលពីល្ងាចម្សិលមិញថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ អ្នកនាង អ៊ាន សៀវម៉ី និងស្វាមី បានចេញមុខធ្វើការ Live រៀបរាប់ទាំងអារម្មណ៍តក់ស្លុត ពីសកម្មភាពល្បិចចូលប្លន់ដ៏សាហាវរបស់មេចោរ វិល្លាម ឲ្យដឹងថា ពួកវាអាចចូលផ្ទះខ្លួនបាន គឺដោយសារតែពួកវាប្រើល្បិចបន្លំធ្វើជាសមត្ថកិច្ច ធ្វើជាកាន់ដីការមកកោះហៅរូបនាងឡើងតុលាការ។ ដោយឡែក ចំពោះពាក្យចចាមអារាមថា បាត់ទ្រព្យសម្បតិ្តអស់ ៩ លានដុល្លារ ឬ ១លានដុល្លារ​គឺអ្នកនាងផ្ទាល់ពុំបាននិយាយអ្វីសោះឡើយ ខណៈរបស់គ្រឿងអលង្ការពេជ្រដែលចោរប្រមូលយកទៅ ក៏គ្រួសារនាងពុំទាន់ដឹងច្បាស់ថាមានចំនួនប៉ុន្មាននោះដែរ។

ដោយឡែកមួយទៀត នៅពេលដែលមេចោរ វិល្លាម ថា ប្លន់តែពេជ្រ ខ្ជិលប្លន់លុយ អ្នកនាង សៀវម៉ី ក៏បានប្រាប់ឡើងរន្ធត់ចិត្តថា អាវិល្លាម និងគ្នាវា (អាមួយខ្មៅខ្ពស់) ដែលបន្លំជាប៉ូលីសស័ក្ត៤ កាន់កាំភ្លើង AK ភ្ជង់រូបនាងដោយបញ្ជារឲ្យចាក់ទូរដែកយ៉ាងប្រញាប់ប្រញាល់ ហើយនៅពេលនោះ នាងក៏បានដោះលេខកូដ២ថ្នាក់ខាងលើ គឺអត់មានលុយទេ ប៉ុន្តែ លុយជាង១០ម៉ឺនដុល្លារ​នៅក្នុងថតកិកខាងក្រោម ដែលពួកវាមិនចាប់អារម្មណ៍គិតដល់។

ក្នុងករណីប្លន់ដ៏សាហាវមិននឹកស្មាននេះផងដែរ អ្នកនាង សៀវម៉ី ក៏បានប្រាប់ទាំងអារម្មណ៍នៅតក់ស្លុតថា ពួកវាបានប្រើឧបករណ៍ឆក់ទ្រីតៗ មិនឲ្យយើងតដៃជាមួយពួកវាបាន និងព្រមទាំងចងដៃចងជើងនាង និងសូម្បីមានវិធីខ្ពស់ផ្តាច់ដុំសេវាទូរស័ព្ទទៀតផង។ មិនត្រឹមតែប៉ុណ្ណឹង គឺពួកវាថែមទាំងយកកាំភ្លើង AK វាយកូនចៅរបស់នាងបែកក្បាលផងដែរ ខណៈប្រតាយប្រតប់គ្នា។ ហើយរាល់សកម្មភាពដ៏សាហាវនេះ អ្នកនាង សៀវម៉ី ថានឹងបញ្ចេញឲ្យមហាជនបានឃើញតាមរយៈគណនីហ្វេសប៊ុកផ្សេង ព្រោះមិនអាចបញ្ចេញនៅលើផេកផ្ទាល់បានទេ។

ជាមួយគ្នានេះផងដែរ​ប្តីប្រពន្ធនេះ ក៏សូមឲ្យបងប្អូនដែលមានទ្រព្យធនដទៃ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះចោរ គឺមានច្រើនវិធីណាស់​ដែលអាចចូលប្លន់យើងបាន​ព្រោះថាសូម្បីតែយើងមានសន្តិសុខការពារ ក៏ពួកវាអាចប្រើល្បិចមួយនេះចូលប្លន់យ៉ាងងាយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×