Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​ស្រណោះ​ណាស់! សង្សារ នាង ប្រាក់​សុគន្ធ យំសោក​ខ្លាំង ព្រោះ​អាទិត្យមុន ទើប​សន្យា​ថា​នឹង​ធ្វើ​រឿង​នេះ​ជាមួយ​គ្នា…

ការចាកចេញគ្មានថ្ងៃវិលត្រឡប់ របស់តារាចម្រៀង នាង ប្រាក់សុគន្ធ ដែលត្រូវជាបងប្រុសបង្កើតរបស់តារាចម្រៀង នាង គន្ធា ឃើញថាបានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងក៏ដូចសិល្បករជាច្រើន បានសម្តែងនូវក្តីស្រណោះ សោកស្តាយ រំជួលចិត្តជាពន់ពេក ជាពិសេស ចំពោះក្រុមគ្រួសារ និងប្អូនស្រីបង្កើតរបស់រូបគេតែម្តង។

ប៉ុន្តែ អ្វីដែលកាន់តែសោកស្រណោះជាងនេះទៀតនោះ គឺមិនត្រឹមតែគ្រួសារ​សាច់ញាតិបងប្អូន ដែលកំពុងមានទុក្ខជាមួយក្តីអាឡោះល័យយ៉ាងខ្លាំង ចំពោះការចាកចេញរបស់ ប្រាក់ សុគន្ធ ប៉ុណ្ណោះទេ តែក្រឡេកទៅមើលសង្សារបណ្តូលចិត្តរបស់លោកវិញ ក៏សឹងតែមិនអាចទទួលយកបានឡើយ ព្រោះការបាត់បង់មនុស្សជាទីស្រឡាញ់លឿនពេក ខណៈពួកគេក៏ទើបសន្យាថានឹងធ្វើរឿងមួយជាមួយគ្នាផងដែរ។ ជាក់ស្តែង នារីជាសង្សារបានបង្ហោះសារទាំងក្តីរំជួលចិត្តបំផុតថា៖ បងហាសវាលឿនពេកហើយទេដឹង អូននៅចាំបានមួយអាទិត្យមុន បងថាចង់ថតរូបជាមួួយអូន add story ហើយចង់ទៅបោះតង់ ហើយថតរូបគូស្នេហ៍យកមកប្តូរ​ Cover តែពេលនេះ បងក៏ទៅបាត់ ដឹងទេថាអូននឹកបង។

លើសពីនេះ អ្វីដែលគួរឲ្យអាសូរនោះ គឺវីដេអូក្នុង TikTok មួយ ដែលគេបញ្ជាក់ឲ្យដឹងថា ជាសង្សាររបស់ នាង ប្រាក់សុគន្ធ កំពុងតែសំងំទ្រហ៊ោយំយ៉ាងខ្លាំង ដែលពោរពេញទៅក្តីឈឺចាប់ និងនឹកអាឡោះអាល័យបំផុត ខណៈសពសង្សារជាទីស្រឡាញ់របស់ខ្លួន ត្រៀមរៀបចំធ្វើការបូជា ហើយក៏ជាវេលាចុងក្រោយ ដែលត្រូវបែកគ្នាគ្មានថ្ងៃវិលត្រឡប់ឡើយ។

គួរបញ្ជាក់ថា តារាចម្រៀង​នាង ប្រាក់ សុគន្ធ បានទទួលមរភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។ ហើយហេតុការណ៍នេះផងដែរ ក៏ត្រូវបានប្រភពអះអាងថា ដោយសាររថយន្តគេបុកពីក្រោយ ខណៈរូបគេកំពុងជិះម៉ូតូក្នុងល្បឿនលឿន ហើយរថយន្តនោះក៏បានបើកគេចបាត់។ តែទោះយ៉ាងណា បើតាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញមិនច្បាស់ គឺគេឃើញម៉ូតូ សុគន្ធ ដួលតែឯងប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@ah_ra1234

😭😭

♬ original sound – 🖤Ah_Ra🖤
×