Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់​ៗ លោក យុត្ថា​រា ឆា​នី យកនំ​ខេ​ក surprise កូនស្រី​សំណព្វចិត្ត ក្នុង​ថ្ងៃខួបកំណើត ទោះ​​សាមញ្ញ​​មែ​ន តែ​មើលទៅ​សប្បាយ​ពេញផ្ទះ

ប្រិយមិត្តទស្សនិកជនជាច្រើន ច្បាស់ណាស់ បាននៅចាំមិនទាន់ភ្លេចនោះទេ ពីអតីតតារាសម្តែងភាពយន្តដ៏ល្បីឈ្មោះក្នុងទសវត្សរ៍៨០ ៩០ គឺលោក យុត្ថារា ឆានី បើទោះលោកបានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ និងបច្ចុប្បន្ន កំពុងរស់នៅក្នុងជីវិតដ៏សាមញ្ញជាមួយភរិយាក្រោយ តែមានសុភមង្គល និងភាពកក់ក្តៅជាខ្លាំង។

ជាក់ស្តែង​ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ លោកបានបង្ហោះរូបភាពពោរពេញដោយក្តីរីករាយប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាពធ្វើកម្មពិធីខួបកំណើតឲ្យកូនស្រីសំណព្វចិត្ត គឺ នី ហង្សាចូលី ក្នុងវ័យ ១៥ ឆ្នាំ។ ពិតណាស់ កូនស្រីរបស់លោក ពុំត្រឹមតែរូបសម្រស់ស្អាតប៉ុណ្ណោះទេ តែថែមទំាងមានរូបរាងខ្ពស់ស្រឡះដូចតារាអុីចឹង ពោលគឺមានកម្ពស់ជិតប៉ុនប៉ាៗបាត់ទៅហើយ។

ក្នុងឱកាសពិសេសនោះផងដែរ លោក យុត្ថារា ឆានី ក៏បានជូនពរកូនស្រីយ៉ាងពិសេសថា៖ “រីករាយខួបកំណើតកូនស្រី ប៉ាជូនពរឲ្យកូនល្អរូប ល្អរាង ល្អឫក ល្អគ្រប់ បញ្ចពិធកល្យាណី សូមឲ្យកូនជួបនូវសម្បត្តិទាំងបី ទាំងប្រាជ្ញាស្មារតី វាងវៃក្លៀវក្លា ប៉ាស្រលាញ់កូន”។

ក្រោយឃើញទិដ្ឋភាពដ៏រំភើបបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ក៏បានបង្ហាញអារម្មណ៍ទៅកាន់ប៉ាកូនមួយគូនេះថា៖ «ចូលីធំណាស់ , ប្អូនឆានី បានកូនស្រីមួយស្អាតណាស់ ហើយថែមទាំងដូចឪពុក ដល់ហើយប្អូន, កូនស្រីបងធំហើយស្អាតណាស់ ដឹងតែតារាដូចបងដែរហើយ, មុខកាត់រកបង ស្អាតណាស់ រីករាយថ្ងៃកំណើត, បានកូនក្រមុំស្អាតខ្លាំងណាស់បង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×