Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់​ឃើញ​ស្វ៊ីត​នឹងគ្នា២ឆ្នាំមុន តែ​ពេលនេះ ស្រាប់តែ ដេន នី​ក្វាន់ ប្រកាស​ឲ្យ​លោ​ក ចាន់ មករា ចូលខ្លួន​ដោះស្រាយ​រឿង​ជំពាក់​លុយ​​បន្ទាន់ មាន​ចំនួន​រហូតដល់​ទៅ…

ជឿថាប្រិយមិត្តជាច្រើន នៅចាំបានហើយ ពីអតីតគូស្នេហ៍របស់តារាហ្វេសប៊ុក ដេន នីក្វាន់ គឺថៅកែការ៉ាស់ឡាន លោក ចាន់ មករា ដែលអ្នកទាំងពីរ កាលពី២ឆ្នាំមុន ពិតជាស្វ៊ីតនឹងគ្នាខ្លាំងណាស់ ប៉ុន្តែ ក៏បានប្រេះឆាបែកបាក់គ្នាវិញផងដែរ។

តែដោយឡែក ថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការភ្ញាក់ខ្លាំងតែម្តង ខណៈស្ងាត់ៗ ស្រាប់តែ ដេន នីក្វាន់​ប្រកាសជាសាធារណៈ ឲ្យអតីតគូស្នេហ៍ប្រញាប់ចូលខ្លួនដោះស្រាយរឿងជំពាក់លុយជាង ១០ ម៉ឺនដុល្លារ ជាបន្ទាន់ ខណៈលោក ចាន់ មករា កំពុងរត់គេចខ្លួន​ប្រហែលនៅក្រៅប្រទេស។

នេះបើតាមគណនីហ្វេសប៊ុក Denny Kwan កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ បានបង្ហោះសារភ្ជាប់រូបលោក ចាន់ មករា មួយសន្លឹក ដោយបញ្ជាក់ដូច្នេះថា៖ «សូមលោក ចាន់ មករា (Chann Makara) ចេញមុខមកដោះស្រាយ រឿងបោកលុយជាងដប់មុឺនដុល្លារ ដែលជាលុយសុទ្ធ គេចខ្លួនធ្វើអី? ឆាប់ចេញមុខមកដោះស្រាយមក កុំអោយមានរឿងល្បីអី ទុកកិត្តិយសលោកឯងរកសុីទៅថ្ងៃក្រោយផង ខ្ញុំទុកពេលអោយច្រើនថ្ងៃហើយ»។

បន្ទាប់មក នៅវេលាម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃដដែល​ដេន នីក្វាន់ ក៏បានបង្ហោះថា ថ្ងៃនេះ (ទី២៨ ខែមករា ឆ្នាំ២០២១) នាងនឹងធ្វើការ Live ទម្លាយពីល្បិចបោកប្រាស់ដ៏សាហាវរបស់លោក ចាន់ មករា ឲ្យមហាជនបានដឹងច្បាស់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×