សេចក្តីស្នេហា រវាងមនុស្សប្រុសស្រីពីរនាក់ ជាការពិតណាស់ គឺកើតមានឡើង មិនមែនជាការគ្រោងទុកជាមុននោះឡើយ តែវាចាប់ផ្តើមឡើងដោយចៃដន្យ ឬ ជានិស្ស័យ ដែលគ្រាន់តែឃើញមុខ ក៏មានចិត្តប្រតិពទ្ធទៅលើគ្នាភ្លែតតែម្តង។ តួយ៉ាង ដូចលោកគ្រូពេទ្យម្នាក់ និងនារីដ៏ស្រស់សោភាម្នាក់ជាប្រជាពលរដ្ឋ ដោយសារតែមាននិស្ស័យនឹងគ្នា នៅទីបំផុត ពួកគេក៏បានដឹកដៃគ្នាចូលរោងការតាមប្រពៃណី ក្រោយស្គាល់គ្នានៅក្នុងអំឡុងពេលយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាពេលវេលាដ៏តិចតួចបំផុត។
នេះបើខាងប្រុសជាគ្រូពេទ្យមានគណនីហ្វេសប៊ុកឈ្មោះ Khi Vannara បានបង្ហោះឲ្យមហាជនបានដឹងពីចំណងស្នេហ៍ដ៏មិននឹកស្មានរបស់ពួកខ្លួន ដោយបានរៀបរាប់ទាំងក្តីរំភើបថា៖ «អរគុណយុទ្ធនាការចាក់វ៉ាក់កូវីដ១៩ ដែលធ្វេីអោយពួកយេីងមាននិស្ស័យបានស្គាល់គ្នា ស្គាល់គ្នាដំបូងគាត់ប្រាប់ថា បេីស្រលាញ់អូនពិតអោយតម្លៃអូន ចូរបងនាំម៉ាក់ប៉ាបងមកជួបម៉ាក់ប៉ាអូនតាមប្រពៃណី បងក៏បានសន្យាថាបងនឹងធ្វេីអោយបាន បងមិននិយាយអោយអូនជឿ តែបងធ្វេីអោយអូនឃេីញ បងមិនអោយអូនរស់ក្នុងក្តីស្រម៉ៃ បងអោយអូនរស់នៅក្នុងការពិត Moeun Seav Gech »។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានអបអរសាទរ និងជូនពរដល់អ្នកទាំងពីរ ស្រឡាញ់គ្នាដល់ចាស់រៀងៗខ្លួន ហើយក្នុងនោះ អ្នកខ្លះក៏បានខមិនលេងសើចថា Sinopharm ផ្តើមស្នេហ៍ last long bro and sis, យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ផ្តេីមស្នេហ៏ បានជួបអូន, ប្តូរពីចាក់ម្ជូលតូចមកចាក់ម្ជុលធំវិញ,….៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










