Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត! តុលាការ​សម្រេច​កាត់ក្តី​ឲ្យ​លោក Paing Takhon ជាប់ពន្ធ​នា​គារ​រយៈពេល៣ឆ្នាំ ខណៈ​មេធាវី​គាត់​សម្តែង​ការ​ហួសចិត្ត​ថា…

តារាសម្តែង​ចម្រៀង និងម៉ូដែលឈានមុខរបស់មីយ៉ាន់ម៉ា លោក Paing Takhon ដែលស្ថិតក្នុងបញ្ជីឈ្មោះរបស់របបយោធា នៅពេលនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ក្នុងករណីចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជិត៨ខែ។

នេះបើលោក Khin Maung Myint ទីប្រឹក្សា​ច្បាប់របស់គាត់​បានប្រាប់ AFP កាលពីថ្ងៃ​ចន្ទថា លោក Paing Takhon ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ​រយៈពេល ៣ ឆ្នាំ​។ តែទោះយ៉ាងណា ជាមួយលទ្ធផលកាត់ក្តីនេះ មេធាវីរបស់រូបនេះក៏បានសម្តែងការហួសចិត្តថា នីតិវិធីរបស់តុលាការដែលឈានដល់ការផ្តន្ទាទោស គឺពិតជាមិនធ្លាប់មានពីមុនមក ខណៈមហាជនថា វាពិតជាអយុត្តិធម៌ណាស់សម្រាប់ Takhon។

Paing Takhon អាយុ ២៥ ឆ្នាំ ជាតារាដ៏ល្បីឈ្មោះទាំងក្នុងប្រទេសកំណើតរបស់គាត់ និងប្រទេសថៃជិតខាង បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការធ្វើបាតុកម្មទ្រង់ទ្រាយធំ ដែលបានធ្វើឡើងកក្រើកប្រទេស បន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ នៅឯជំរុំប្រមូលផ្តុំគ្នា និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានតាមដានដ៏ច្រើនលើសលប់។

ប្អូនស្រីរបស់គាត់បាននិយាយថា គាត់ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលការវាយឆ្មក់ពេលព្រឹកព្រលឹមនៅផ្ទះម្តាយរបស់គាត់ នៅទីក្រុងយ៉ាំងហ្គោន ក្នុងខែមេសា ខណៈដែលរបបយោធាបានតាមប្រមាញ់តារាល្បីៗជាង ១០០0 នាក់ ផ្សេងទៀត ដែលបានគាំទ្រចលនានេះ។

កាលពីខែ​កុម្ភៈ លោក Paing Takhon ដែលមានអ្នក Follow ជាងមួយលាននាក់​នៅ​លើ Facebook និង Instagram បានបង្ហោះ​រូបភាពខ្លួនឯង​ក្នុងឈុតអាវពណ៌ស​ពាក់មួកបែបវិស្វករសំណង់ពណ៌ស ជាមួយដៃកាន់មេក្រូ និងឆ្កែ​រោមពណ៌ស​ដាក់ជាប់នឹងទ្រូង​ពេលតវ៉ា ហើយបន្ទាប់មក ក៏បានបង្ហោះនៅលើ Instagram ដោយសរសេរថា “ជួយយើងបញ្ឈប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”។

សូមរម្លឹកថា នៅក្នុងខែមករា គាត់បានកោរសក់របស់គាត់ ចូលរួមនៅក្នុងព្រះពុទ្ធសាសនា បានមួយរយៈពេលខ្លី ដោយបានបង្ហោះរូបភាពរបស់គាត់គ្រងស្បង់ចីវរជាព្រះសង្ឃជាច្រើនសន្លឹក។ តែទោះជាយ៉ាងណា ភ្លាមៗ​ក្រោយរដ្ឋប្រហាររួច របបយោធាក៏បានចុះ​ផ្សាយបញ្ជីឈ្មោះ តាមចាប់ខ្លួនតារា​ល្បីៗ​ប្រមាណ ១២០ នាក់​ដែលក្នុងនោះជាពិសេសគឺរូបលោកតែម្តង ហើយនៅទីបំផុត លោកក៏ត្រូវបានចាប់ខ្លួននៅក្នុងខែមេសា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×