Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ឃើញ នាយ ចឺម ច្រៀង​ជាមួយ​នារី​ស្រស់​ស្អាត​ម្នា​ក់ ក្នុង​បន្ទប់​ស្ងាត់​តែ២នាក់ ក៏​មាន​អ្នក​សួរ​ថា​ពី​ណា​គេ ភ្លាមនោះ​​នាយ ចឺម ឆ្លើយ​ត្រង់​ៗ​ថា…

ប្រិយមិត្តបានស្គាល់ច្បាស់រួចហើយ ពីតារាចម្រៀងវ័យក្មេងដ៏មានឈ្មោះល្បី វិវត្តន៍ខ្លួនចេញពីតារាកំប្លែង លោក ចឺម។ ពិតណាស់ ទទ្ទឹមទទួលបានភាពជោគជ័យ លើវិថីសិល្បៈ មានឡានទំនើប មានផ្ទះធំស្កឹមស្កៃ តារាចម្រៀងរូបនេះ ក៏មានប្រវិត្តផ្លាស់ប្តូរគូស្នេហ៍ច្រើននាក់រួចមកហើយ។

តែទោះជាយ៉ាងណា ដោយមិនទុកខ្លួនឲ្យឯកោយូរ នាយ ចឺម ក៏បានស្វែងរកដៃគូស្នេហ៍ថ្មីម្នាក់ទៀត ដែលមានរូបសម្រស់មិនចាញ់អ្នកមុនៗឡើយ និងត្រូវបានស្គាល់ថាជាអ្នកមេម៉ាយរូបស្រស់ម្នាក់មានឈ្មោះ សេង សុឃីម។ ហើយជាមួយគូស្នេហ៍ទី៤នេះ នាយ ចឺម ទទួលបានការកោតសរសើរជាខ្លាំង ព្រោះគេតែងតែឃើញអ្នកទាំងពីរបង្ហោះរូបស្វ៊ីតៗជាមួយគ្នា និងថែមទាំងភ្ជាប់សារបញ្ជាក់ទំហំនៃក្តីស្នេហារបស់ពួកគេផងដែរ។

ប៉ុន្តែ ទន្ទឹមនឹងអ្នកទាំងពីរ កំពុងស្រឡាញ់គ្នាស្អិតរមូតយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ គេក៏ស្រាប់តែឃើញ សុឃីម ក៏បានបង្ហើបថា គាត់ធ្លាប់ឈ្លោះគ្នាខ្លាំងជាមួយនាយ ចឺម ប៉ុន្តែ ពួកគេមិនបែកគ្នាទេ។ ក្នុងនោះ អ្នកនាង សេង សុឃីម រៀបរាប់ពីរឿងជម្លោះក្នុងចំណងស្នេហ៍ជាមួយ នាយ ចឺម លាយឡំជាមួយនឹងសម្ដីផ្អែមល្ហែមទៅកាន់នាយបែបនេះថា៖ «តាំងពីស្រលាញ់គ្នាមក យើងក៏ឈ្លោះគ្នាញឹកញាប់ ប៉ុន្តែខ្ញុំមិនដែលឈប់ស្រលាញ់យើងអីតិចទេណា ទោះបីឈ្លោះគ្នាខ្លាំងប៉ុណ្ណា នៅជាមួយគ្នាឱ្យបានយូរណា៎ បើខ្ញុំធ្វើអ្វីមួយមិនល្អ សូមប្រាប់ ជួយដាស់តឿនគ្នា មិនមែនចាំតែបន្ទោសគ្នាទេ ចង់ឱ្យយើងនៅជាមួយខ្ញុំបែបនេះឱ្យបានយូរៗ»។

តែដោយឡែក ថ្មីៗនេះ មហាជនពិតជាមានចាប់អារម្មណ៍ជាខ្លាំង ខណៈឃើញនាយ ចឺម ច្រៀងប្រម៉ូតូលក់ធុងបាស់ជាមួយនារីដ៏ស្រស់ស្អាតម្នាក់។ ហើយពិតណាស់ ក្រោយឃើញបែបនេះ ក្នុងនោះ ក៏មានអ្នកសួរនាំថានាងជាអ្នកណាគេ? ភ្លាមៗនោះ នាយ ចឺម បានឆ្លើយប្រាប់ថា នាងគឺជាបងប្អូនជីដូនមួយខ្លួន ដោយនាងគឺជាកូនស្រីបង្កើតរបស់តារាកំប្លែងអ្នកនាង អុីត ដែលត្រូវជាមីងរបស់គាត់ផ្ទាល់តែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×