កាលពីយប់មិញនេះ វេលាម៉ោងជាង ៨ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ស្ថិតតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកខ្អម ខណ្ឌសែនសុខ ពិតជាបង្កការភ្ញាក់ផ្អើលពេញផ្លូវតែម្តង ព្រោះថាម្ចាស់ឡានទំនើបក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាអ្នកលក់ឡេដ៏ល្បីឈ្មោះ Ah Gi Leader តែម្តង។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ ក៏ត្រូវបានដឹងថា គឺពុំបង្កឲ្យរងការខូចខាតធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែប៉ះកៀរគ្នាតិចតួចប៉ុណ្ណោះ រវាងរថយន្តមួយគ្រឿងម៉ាក Ford RANGER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB 5295 (បេីកបរដោយស្រ្តីម្នាក់) និងរថយន្តទំនើប១គ្រឿងទៀត Ah Gi Leader ម៉ាក Mclaren ពណ៌ត្រួយចេក ពាក់ស្លាកលេខកម្ពុជា AHGI 9899។ តែទោះជាយ៉ាងនា ក្នុងករណីនេះ បានធ្វើឲ្យភាគីទាំងពីរប្រកែកគ្នាបែកផ្សែង ព្រោះតែម្នាក់ៗយកត្រូវរៀងៗខ្លួន។
បេីតាមភាគីខាងរថយន្តម៉ាក Ford RANGER ថារថយន្តរបស់អាជីបេីកវ៉ាស្តាំ ហេីយមកកៀររថយន្តរបស់គាត់ ទេីបរងការខូចខាតបែបនេះ។ តែចំពោះភាគីខាងអាជីវិញ ប្រាប់ឱ្យដឹងថា ស្រ្តីអ្នកបើករថយន្ត Ford RANGER បានបើកជ្រេពេញផ្លូវ ឡើងមកស្របចំហៀងខាងឆ្វេងរថយន្តរបស់ខ្លួនកំពុងចរាចរនៅខាងស្តាំ ហើយនាងទទួលស្គាល់ថា បានបើកវ៉ាស្តាំមែន ហើយបានឡើងផុតទៅហើយ តែរថយន្ត Ford ស្រាប់តែមកបុកកៀរគូទរថយន្តរបស់ខ្លួនតែម្តង។
ដោយសារតែភាគីទាំងសងខាង ជជែកគ្នាយកតែត្រូវរៀងៗខ្លួន អស់រយៈពេលជាង២ម៉ោង មិនចប់ ចុងក្រោយ ក៏ប្រគល់អោយសមត្ថកិច្ចចាត់ចែងវាស់វែងដោះស្រាយតាមច្បាប់ ខណៈប្អូនស្រី AhGi តេងដាណា បានប្រាប់ថា ភាគីខាងរថយន្ត Ford ចង់សុំទោស ព្រោះគ្មានលុយទេ។
គួរបញ្ជាក់ថា ថ្មីៗនេះ អាជី ទើបតែបានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក ទាំងរំជួលចិត្តថា ខណៈនាងកំពុងតែមានផ្ទៃពោះ តែអកុសលនាងក៏បានបាត់បង់កូនទៅវិញ៕ រក្សាសិទ្ធិដោ៖ លឹម ហុង









