Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈិន មុ​ន្នី​នា​ថ រៀបរាប់​មេរៀន​ជីវិត​ដែល​ខ្លួន​បាន​ធ្វើ​ក្នុង​ឆ្នាំ២០២១

ក្នុងពេលដែលឆ្នាំចាស់២០២១ ជិតផ្លាស់ចូលដល់ឆ្នាំ២០២២នាពេលដ៏ខ្លីខាងមុខនេះតារាសម្តែងរាងតូចច្រឡឹងនាង ឈិន មុន្នី បានរៀបរាប់នូវមេរៀនជីវិតមួយចំនួនដែលខ្លួនបានធ្វើ និងជាបទពិសោធន៍ដែលនាងបានជួបប្រទះ។

មិនខុសពីអ្នកផ្សេង ឈិន មុន្នីនាថ បានជួបនូវបញ្ហាជាបន្តបន្ទាប់ ប៉ុន្តែនាងព្យាយាមធ្វើខ្លួនអោយរឹងមាំ និងដោះស្រាយដោយមិនគេចវេស។

ឈិន មុន្នីនាថ បានលើកឡើងថា ឆ្នាំនេះទទួលបានមេរៀនច្រើនសម្រាប់ខ្លួនឯងបង្រៀនអោយខ្លួនឯងរឹងមាំពេលជួបបញ្ហា ព្រោះមិនមែនមានតែយើងដែលដែលជួបបញ្ហាទេ។

នាងបញ្ជាក់ថា រៀនដោះស្រាយនឹងធ្វើចិត្តទទួលស្គាល់ការពិត លែងគេចវេសដូចពីមុន រៀនធ្វើអ្វីម្នាក់ឯង ដោយខ្លួនឯង ព្រោះដឹងថាគ្មានអ្នកណា ក្បែរយើងគ្រប់ពេល និងកំដរយើងបានគ្រប់ពេលទេ គេក៏មានរវល់រឿងគេដែរ ព្រោះថ្ងៃមុខយើងនឹងខ្លួនយើងដែលប្រឈមមុខរាល់រឿងរ៉ាវដែលជួបប្រទះ។

លែងទួញសោកប្រាប់អ្នកដទៃពីបញ្ហាដែលខ្លួនបានជួប ព្រោះមិនមែនមានយើងដែលជួបបញ្ហា គេក៏មានបញ្ហារបស់គេ និយាយច្រើនអត់ប្រយោជន៍នាំតែគេសើចយំ ហើយក៏មិនមែនមនុស្សគ្រប់រូបអបអរនៅពេលពេលដែលយើងជោគជ័យដែរ…!។

លែងទុកចិត្តអ្នកណា ជាងខ្លួនឯង ព្រោះពេលខ្លះសម្បីតែខ្លួនឯងក៏ផ្លាស់ប្ដូរចិត្តភ្លាម ចុះទំរាំអ្នកដទៃ?។ លែងចង់រាប់អានមនុស្សច្រើនថ្មី មនុស្សសម័យនេះបើយើងគ្មានប្រយោជន៍សម្បីតែមុខគេមិនចង់មើលផង តែពេលគេស្និតស្នាលកុំទាន់អាលអរ មើលសិនថាគេចង់គិតអ្វី។

រៀនគិតអវិជ្ជមានមុនធ្វើអ្វីមួយ ព្រោះគ្មានអ្វីដែលយើងធ្វើវាមិនសមចិត្តនិងតាមបំណងទាំងអស់ទេ បើជួបបញ្ហាយ៉ាងហោចណាស់ក៏យើងបានត្រៀមចិត្តមុន។

ស្រឡាញ់ខ្លួនឯង និងអោយតម្លៃខ្លួនឯងខ្លាំងបំផុត យើងស្អាត យើងល្អ យើងអោយតម្លៃខ្លួនឯង គេនិងអោយតម្លៃយើងតាមក្រោយ បើជួបអ្នកណាមិនអោយតម្លៃដកចេញដូចស្មៅទៅកុំទៅសោកស្ដាយជាមនុស្សបែបនឹង រៀនរស់នៅជាខ្លួនឯងធ្វើអ្វីដោយខ្លួនឯង កុំចាំដល់មានគ្នាបានធ្វើ យើងនឹងទទួលបានបទពិសោធន៍ថ្មីសម្រាប់ខ្លួនឯង និងលែងខ្លាចពាក្យថា <បាត់បង់> ។

បើតាម ឈិន មុន្នីនាថ នេះជាបទពិសោធន៍សម្រាប់ឆ្នាំនេះនឹងពាក្យដែលខ្ញុំរំលឹកប្រាប់ខ្លួនឯងរាល់ថ្ងៃ ចុះអ្នកទទួលបានបទពិសោធន៍អ្វីខ្លះហើយសម្រាប់ឆ្នាំនេះ Thanks 2021 for new experience I’m ready for 2022៕ រក្សាសិទ្ធិដោយ៖ សំណាង SV

×