ជឿថា ប្រិយមិត្តបានស្គាល់រួចមកហើយ ពីតារាចម្រៀងចាស់វស្សា មាស សុខសោភា ដែលជាតារាចម្រៀងលំដាប់ជួរមុខមួយដួង ដែលមានអ្នកគាំទ្រយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា នោះក៏ព្រោះតែរូបនាងមានទឹកដមសំឡេងផ្អែមស្រទន់ អាចបត់បែនបានគ្រប់ទម្រង់មិនថា សម័យ បុរាណ និងសូម្បីតែច្រៀងលាយជាមួយភាសាបរទេស គឺរឹតតែពិរោះខ្លាំងទៅទៀត។
ដោយឡែក មកចាប់អារម្មណ៍រឿងជីវិតឯកជនវិញ នោះឆ្លងកាត់អាជីពជាអ្នកចម្រៀងដ៏ល្បីឈ្មោះទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ អស់រយៈពេលជិត ២០ ឆ្នាំ មកនេះ មាស សុខសោភា បានធ្វើឲ្យមហាជនជាច្រើនតែងតែងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីបានជារូបនាង មិនយកប្តីរៀបការឲ្យឃើញសោះ គឺគេបានត្រឹមតែដឹងថា រូបនាងមានទំនាក់ទំនងស្នេហាស៊ីជម្រៅ ជាមួយអាណិកជនខ្មែររស់នៅប្រទេសកាណាដា គឺលោក អ៊ិត រ៉ាដា ប៉ុណ្ណោះ។
តែទោះជាយ៉ាងណា តាមពិតទៅ តារាចម្រៀង មាស សុខសោភា មានស្វាមីរួចហើយ ប៉ុន្តែ ដោយសារតែអ្នកនាងព្យាយាមលាក់បាំងរឿងនេះយ៉ាងខ្លាំង (មិនទម្លាយទាល់តែសោះ) រហូតធ្វើឲ្យមហាជនជាច្រើនគិតថានាងមិនទាន់រៀបការនៅឡើយទេ។
តែរឿងមានគ្រួសារដែល មាស សុខសោភា ខំព្យាយាមលាក់បាំងអស់រយៈពេលជាច្រើនឆ្នាំមកនេះ នៅពេលនេះ បានបែកធ្លាយហើយ ដោយសារតារាចម្រៀងលោក ឆន សុវណ្ណរាជ បានបង្ហោះរូបថតខួបមង្គលការ១២ឆ្នាំរបស់ មាស សុខសោភា រួចភ្ជាប់សំណេរមួយឃ្លាយ៉ាងដូច្នេះថា៖ (Happy anniversary 12 year my both love @jayavarmen_9 @meassoksophea_official) ។
ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតសូម្បីតែតារាចម្រៀង មាស សុខសោភា ដែលជាម្ចាស់ខ្លួនក៏បានចូលទៅខមិននៅក្នុងផុសរបស់លោក ឆន សុវណ្ណរាជ បែបនេះដែរថា ធ្វើសុីសាហាវ ពូរាជ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













