Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រូវបានត្រដាងឡើង មាស សុខសោភា រៀបការរួចហើយ បាន១២ឆ្នាំបាត់

spot_img

ភ្នំពេញ ៖ តារាចម្រៀងកំពូល មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរ មកពីកាណាដាលោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ ហើយនៅឆ្នាំ២០០៨ នាងបានថ្លោះធ្លោយបែកធ្លាយរូបភាព អោប ថើបគ្នា ជាមួយស្វាមីយ៉ាងស្រើបស្រាលទើបនាង សន្យាថានឹងរៀបការមិនឲ្យផុត ពីឆ្នាំ ២០០៩ ។ បើទោះជាសុខសោភា ធ្វើតាមការតាំងចិត្តពោលគឺរៀបការមិនឲ្យលើស ពីឆ្នាំដែលនាងបាន ប្រកាសនិងកំណត់ក្ដី តែពិធីរៀបការជាលក្ខណៈគម្រប់កិច្ច នោះហាក់ដូចជាបង្កប់ទៅ ដោយអាថ៌កំបាំងជាច្រើននៅក្រោយខ្នង ជាច្រើនទៅវិញ។

ក្នុងចង្កោមសិល្បៈច្រើនគ្នាណាស់ សុទ្ឋតែដឹងថា មាស សុខសោភា មានស្វាមី ប៉ុន្តែសាមីខ្លួនកាលនោះហាក់លាក់ ដោយសារផលប៉ះពាល់ប្រជាប្រិយភាព នាងកំពុងល្បី។ តារាមិនថាប្រុសឬស្រី បើកាលណាមានគ្រួសារហើយនោះ អាចធ្លាក់កូដ។ ម្ល៉ោះហើយទើបសម័យនោះ តារាណាមានគូបើកចំហរ ពិបាកទប់ប្រជាប្រិយភាពកើតណាស់។ ទើបតែពេលនេះទេដែល ខុសពីមុន តារាមានគូ កាន់តែធ្វើឲ្យហ្វេនៗ បានដឹង បានឃើញគ្មានការលាក់លៀមអាថ៌កំបាំងទៀតឡើយ។

សម្រាប់ ការរៀបការឬសេន ព្រេន តាមប្រពៃណីខ្មែរនោះនាងមិនដែលសារភាព ដូចការបញ្ចេញរូបភាពនាងពីសំណាក់លោកឆន សុ វណ្ណារាជ នៅពេលនេះទេ។ យ៉ាងណាមហាជនបានលើកឡើងថាមាស សុខសោភា ជាតារាល្បីល្បាញហេតុនេះ ហើយការរៀបការតូចតាច ឬសែនព្រេន នោះគឺពិតជាមិនសាកសម ជា មួយកិត្តិយសរបស់នាងឡើយ។ក្នុងឋានៈជាតារាល្បី ជូមុខម្នាក់ សុខ សោភា គូតែធ្វើពីធីមង្គល ការធំដុំដូចសុគន្ធ និសា ,ឱក សុគន្ធកញ្ញា និងសួស វីសា ជាដើមទើបសាកសមសម្រាប់ មុខមាត់នាង។ តែសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិន ដែលមានចិត្តចង់រៀបការ ជាចំហម្ដងណាឡើយ ។ នាងក៏បានបដិសេធ ចំពោះការលើកឡើង ពីទស្សនិកជនមួយចំនួនថា ព្រោះតែចង់ល្បី នឹងខ្លាចធ្លាក់កូដទើបនាងមិន ហ៊ានរៀបការជាចំហនោះ ដោយ សោភា ថា មិនមែនជារឿងមួយនេះឡើយ ព្រោះបច្ចុប្បន្នគ្រប់គ្នាបានដឹងថា នាងកំពុងតែ រស់នៅជាមួយអ្នកណាដែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×