Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកភ្នែក! ឃើញ​​ប្រេ​នៗ ហាយ​សូ​ណាស់ នាំគ្នា​លេង​តុងទី​ន ចុងក្រោយ បោក​លុយ​អស់​ជិត៥០ម៉ឺ​ន$ ក្នុង​នោះ តារាចម្រៀង សា​សា ផុងខ្លួន​អស់​រហូតដល់…

នេះជារឿងភ្ញាក់ផ្អើលទៀតហើយ ដោយថ្មីៗនេះ គេក៏ស្រាប់តែឃើញតារាល្បីៗ២រូប ចេញមកប្រកាសនៅលើបណ្តាញថា ពួកខ្លួន និងមនុស្សមួយចំនួនទៀត បានផុងខ្លួនបង់ទ្រព្យអស់រាប់សែនដុល្លារ ដោយសារចាញ់បោកមេតុងទីនប្រុសម្នាក់ឈ្មោះ ហេង (Mrr Heng) ដែលបានរត់ចោលស្រុកបាត់ហើយ។ ក្នុងនោះមានតារាចម្រៀងស្រីប្រចាំផលិតកម្ម​Twon អ្នកនាង សាសា និងតារាចម្រៀងលោក វ៉ាឌី ហេឡិន ជាដើម។

ជាក់ស្តែង នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ អ្នកនាង​សាសា បានបង្ហោះឲ្យដឹងថា ខ្លួនបានផុងខ្លួនចាញ់បោកមេតុងទីនឈ្មោះ ហេង អស់ជិត ១០ ម៉ឺនដុល្លារ ព្រោះឲ្យលុយខ្ចីសង្ឃឹមបានទាំងការ និងដើមមកវិញ តែចុងក្រោយ ត្រូវមេតុងទីនរូបនេះ រត់ចោលស្រុកបាត់។ សាសា បានបញ្ជាក់បែបនេះថា «ខ្ញុំយំនេះព្រោះខ្ញុំខឹងនឹងខ្លួនអែង ដែលទុកចិត្តពួកម៉ាក់អស់ពីពោះ តែចុះក្រោយទៅចោលខ្ញុំគ្មានស្រណោះអីបន្ដិច ទាំងដែរដឹងគ្រប់យ៉ាង ថាខ្ញុំកំពុងតែពិបាក ហេីយពិបាកខ្លាំង ហេងអេីយចូលខ្លួនមក ខ្ញុំត្រូវកាអ្នកដោះស្រាយរឿងលុយរបស់ខ្ញុំ មិនមែនលុយតុងទិនដូចពួកបងបងទេ គឺលុយសុទ្ធជិត100kតែម្ដង សង្ឃឹមអ្វីដែរអ្នកនិយាយជាមួយនឹងខ្ញុំ ថានឹងដោះស្រាយគ្រប់បញ្ហា មិនថាមានរឿងអីកេីតឡេីងទេ ខ្ញុំត្រូវមេីលកូននឹងប្អូនៗៗខ្ញុំទៀត អ្នកក៍ដឹងដែរ ពេលដែរអ្នកត្រូវកាលុយ ខ្ញុំសុខចិត្តយកនាឡិកាពេជ្រទៅបញ្ចាំអោយទៀត គួរតែនឹកដល់ពេលនឹងផងហេង ខ្ញុំដេកមិនដែរលក់ទេតាំងពីអ្នករត់បាត់ដំណឹងសូន្យឈឹង អ្នកឃេីញគាត់ជួយទំនាក់ទំនងមកខ្ញុំផងណា»។

ដោយឡែក តារាចម្រៀងលោក វ៉ាឌី ហេឡិន វិញបានបង្ហើបឲ្យដឹងថា ខ្លួនក៏ចាញ់បោកមេតុងទីនឈ្មោះ ហេង រូបនេះ អស់ជាង 4000$ ដែរ។ ក្នុងនោះ លោកបាននិយាយទាំងកំហឹងថា៖ «ខ្ញុំអស់តែជាង 4000$ ទេ តែអាណិតអ្នកផ្សេងៗអស់ ជិត 10មុឺន$ . ផុស high show ផុសជេរគេដល់ហើយថោកខ្លួនឯង ចង់ Live អោយគេស្តាប់ voice វាណាស់ ថាវានិយាយលូយប៉ុណ្ណា។ ស្អប់អាសត្វនេះណាស់ បើខ្ញុំនៅខ្មែរបានជួបអីហា ហែងម៉ង មានតែពាក្យអាណិត មិនមែនមានតែគាត់ទេនៅមានមនុស្សជាច្រើនទៀតដែលអស់ច្រើនដូចគាត់ចឹង»។

ទន្ទឹមនេះផងដែរ ក៏មានស្រីស្អាតម្នាក់ទៀត បានចេញមកបញ្ជាក់ទៅកាន់មេតុងទីនឈ្មោះ ហេង ទាំងក្តៅឆេវថា «បេីនៅរស់ចូលខ្លួនមកដោះស្រាយមក ទាំងលុយក្រៅនិងលុយតុងទីននឹង ចង់រត់ទៅដល់ណា ? យកលុយគេទៅគ្រប់ៗគ្នា គិតត្រួសត្រួស 50មុឺន បេីនៅធ្វេីជាមនុស្ស ចូលខ្លួនមកដោះស្រាយមក គេគ្រប់គ្នាគឺសុទ្ធតែជាមនុស្សល្អ ទុកពេលអោយយេីង តែយេីងហេតុអីមកបិទផ្លូវខ្លួនឯងដោយវិធីហ្នឹង ខំទុកចិត្ត ខំអាណិតដែលកំពុងពិបាក ខំជួយ នេះហេីយ កុំមេីលមនុស្សតែសំបកក្រៅ ប្រេនៗ ហាយសូរណាស់ ឡូយណាស់ ល្អណាស់នៅមុខយេីង ចង់ប្រាប់ថាយកលុយគេទៅរស់នៅនឹងក្តៅក្រហាយ គ្មានក្តីសុខទេ Mrr Heng»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×