ដូចដែលប្រិយមិត្តបានដឹងហើយ កាលពីពេលថ្មីៗនេះ អាថ៌កំបាំងខំលាក់ទុកអស់រយៈពេល ១២ ឆ្នាំ មិនឲ្យគេដឹងថាខ្លួនមានស្វាមី របស់កំពូលតារាចម្រៀងស្រី មាសសុខសោភា ត្រូវបានតារាចម្រៀងលោក ឆន សុវណ្ណរាជ ទម្លាយចេញ ធ្វើឲ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គមតែម្តង។
ប៉ុន្តែ លើសពីនេះ គឺពុំត្រឹមតែបែកធ្លាយរឿងរៀបការមានប្តីរួចហើយតាំងពី១២ឆ្នាំមុនប៉ុណ្ណោះទេ តែអ្នកនាង ពេជ្រ សោភា ក៏ត្រូវបានគេទម្លាយចេញឲ្យដឹងទៀតថា អ្នកនាងក៏មានកូនប្រុសកំលោះស្តូកទៀតផង។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Hania Aamir បានបង្ហោះរូបភាព៥សន្លឹក និងប្រាប់ឲ្យដឹងថា៖ ជ្រុលតែបែកធ្លាយរូបភាពការហើយ អេដមីននាំគ្រប់គ្នាមកមើលកូនកំលោះរបស់តារាចម្រៀងស្រីសម្លេងស្រទន់បងស្រី «មាស សុខសោភា» បន្ដិចណោះ គឺថាទឹកមុខសង្ហារមិនតិចទេណា ពីមុនហៅបងភាidol លូវសុំហៅម៉ាក់ក្មេកហើយ។
តែទោះយ៉ាងណា ក្រោយឃើញក្មេងប្រុសនោះ មានមុខមាត់ដូចកូនកាត់មិនដូចប៉ាម៉ាក់ និងសូម្បីមានរូបរាងធំចង់កំលោះស្តូកទៅហើយ ហាក់មិនសមរយៈពេលរៀបការ ១២ ឆ្នាំ របស់តារាចម្រៀង សុខសោភា ក៏មានអ្នកខ្លះបានឆ្លើយតបថា ក្មេងឥលូវអត់ក្រិនៗទៀតទេ 11-12 ឆ្នាំ ត្រឡោកហេីយ។
ជុំវិញការងឿងឆ្ងល់នេះ ក៏មានគណនីមួយ បានប្រាប់ឲ្យដឹងថា ក្មេងប្រុសរូបនោះ គឺជាក្មួយរបស់អ្នកនាង ពេជ្រ សោភា មិនមែនជាកូនប្រុសរបស់នាងទេ។ ជាក់ស្តែង ក្មេងប្រុសរូបរាងស្រស់សង្ហានោះ ដែលគេស្គាល់មានគណនីហ្វេសប៊ុកឈ្មោះ Bovee Hundley ក៏បានឆ្លើយតបបញ្ជាក់ជាភាសាអង់គ្លេសថា she is my auntie not mom៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




















