Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុម​ការងារ​ព្រៃឈើ​អាមេរិក ជួយ​បណ្តុះបណ្តាល​មន្ត្រី​ឧទ្យានុ​រ​ក្ស​កម្ពុជា​

​ភ្នំពេញ ​៖ ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានអនុញ្ញាត​ឱ្យ​ក្រុមការងារ USFS (US Forest Service) ចូលជួប​សំដែង​ការ​គួ​រសម និង​សំណេះសំណាល​លើ​កិច្ចសហប្រតិបត្តិការ ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​ឧទ្យានុ​រក្ស នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ទីស្តីការ ក្រសួង​បរិស្ថាន​។​

​នៅក្នុង​ជំនួប​នេះ​ដែរ តំណាង​ក្រុមការងារ USFS បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិកា​ររ​វាង USFS នឹង​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នៃ​ក្រសួង​បរិស្ថាន លើ​ការរៀបចំ​គម្រោង​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ឧទ្យានុ​រក្ស ក្រោម​ប្រធានបទ​«​បណ្តុះ​បណ្តាល​​បមានីយកម្ម​ដល់​មន្ត្រី​ឧទ្យានុ​រ​ក្ស​ក្នុង​តំបន់ការពារធម្មជាតិ លើ​ការងារ​បច្ចេកទេស​ល្បាត​»​។ សូមបញ្ជាក់​ថា​គម្រោង​នេះ​មាន​រយៈពេល​១៨​ខែ ដោយ​មាន​ការគាំទ្រ​ថវិការ​ពី​ក្រសួងការបរទេស​របស់​សហរដ្ឋអាមេរិ​ក​។​

​នា​ឱកាស​នេះ លោក រដ្ឋមន្ត្រី បាន​គាំទ្រ និង​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​រួម​ចំណែក​បង្កើន​ចំណេះដឹង ជំនាញ​បន្ថែម​ដល់​មន្ត្រី​ឧទ្យានុ​រក្ស ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ការងារ នៅ​ក្នុង​ការចូលរួម​ថែរក្សា ការពារ​ធនធាន​ធម្មជាតិ ក៏​ដូចជា​ទប់ស្កាត់​បាន​នូវ​បទល្មើស​ផ្សេងៗ ដើម្បី​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​