Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុម​យក្ស​! មិន​យក​ប្តី​តែ​មាន​សង្សារ​ច្រើន ទើប​ពួក​ខ្ញុំ​មាន​អាយុ​ជាង​រយ​ឆ្នាំ​

spot_img

Lucille Watson (​អាមេរិក​) បង្ហើប​ប្រាប់ថា មាន​អាយុ​រយ​ឆ្នាំ តែ​សុខភាព​នៅ​មាំមួន គឺ​ដោយសារ​ការរាំរែក បរិភោគ​បង្អែម ហើយ​ពិសេស​គឺ​ពុំ​មាន​ចំណង “​ប្រាំ​ប្រការ​” ។​

​រាប់​ពីឆ្វេង Lucille Watson, Carolyn Burton និង Caroline Binns ។​

​ឆ្លើយតប​ជាមួយ The Post, Lucille Watson ដែល​មាន​វ័យ​គម្រប់ ១០០​ឆ្នាំ កាលពី​ថ្ងៃ ២២ ខែ​មេសា កន្លងមក បាន​ប្រាប់ថា គាត់​កើត​នៅ​ឆ្នាំ ១៩១៨ ហើយ​កត្តា​សំខាន់​បំផុត​ដែល​ធ្វើឲ្យ​គាត់​មាន​អាយុវែង គឺ​ការ​មិន​យក​ប្តី ។ គាត់​ពោល​បន្តថា ៖ ខ្ញុំ​ដើរ​ទេសចរ ហើយ​មាន​មិត្ត​ប្រុស​យ៉ាងច្រើន ។ បែបនេះ ប្រសើរ​ជាង​យក​ប្តី​។​

​នៅ​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់ Susan Smith McKinney ជា​កន្លែង​ដែល Lucille កំពុង​រស់នៅ មាន​ស្ត្រី ៥​នាក់​ទៀត​ដែល​មាន​អាយុ​លើសពី​១​សតវត្សរ៍ ។ ក្នុងចំណោម​នោះ​មាន​៣​នាក់ ពុំ​ដែល​រៀបការ​សោះឡើយ ។​

Carolyn Burton អាយុ ១០១​ឆ្នាំ រំលឹក​ប្រាប់ថា គាត់​បាន​បដិសេធ​ការសុំ​រៀបការ ៥​លើក ហើយ​មូលហេតុ​គឺ ៖ “​ថ្វី​ត្បិត​ពួកគេ​សុទ្ធសឹង​ជា​មនុស្ស​ល្អ ប៉ុន្តែ​ខ្ញុំ​ពុំ​ចូលចិត្ត​ស្ត្រេ​ស​” ។ ចំណែក Caroline Binns អាយុ ១០០​ឆ្នាំ ដែល​អង្គុយ​ក្បែរ​នោះ ថ្លែងប្រាប់​ថា ៖ “​ខ្ញុំ​ចង់​រស់នៅ​ក្នុង​ភាពសុខសាន្ត​” ។​

​ក្រៅ​ពី​ការ​នៅ​លីវ Lucille Watson ប្រាប់​បន្ថែមថា ៖ គាត់​មាន​អាយុ​វែង​បែបនេះ ដោយសារ​ទម្លាប់​និយម​រាំរែក ។ គាត់រ​លាក់​ស្មា​បណ្តើរ​ពោល​បណ្តើរ​ថា មិន​សំខាន់​ថា​ប្រភេទ​តន្ត្រី​ណា​ទេ ខ្ញុំ​តែងតែ​លោត​រាំ រំលាយ​អារម្មណ៍​ចូលទៅ​ក្នុង​ស្នូរ​តន្ត្រី ។​

​បច្ចុប្បន្ននេះ Watson មាន​សុខភាព​មាំមួន ស្មារតី​ភ្លឺស្វាង ។ អ្នកស្រី​ក៏​មិន​តម​អាហារ​អ្វី​ឡើយ ហើយ​និយាយ​ថា នៅ​រស់​គឺ​ត្រូវ​ចេះ​ក្រេបជញ្ជក់​រសជាតិ​ជីវិត ! ខ្ញុំ​តែង​បរិភោគ​នូវ​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត !! ៕ ចន្ទ្រា​

spot_img
×