ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធបានអះអាងថា ខ្លួននឹងអនុញ្ញាតឱ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សិបនាក់អាចចូលមកដែនទឹករបស់ខ្លួន។ការអនុញ្ញាតនេះធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋក្នុងស្រុកតវ៉ា ជាពិសេសពីសហគមន៍អន្តរជាតិ ជុំវិញផែនការរបស់ខ្លួនថា ឱ្យពួកគេចូលទៅក្នុងដែនទឹកម៉ាឡេស៊ីជំនួសវិញ។
យ៉ាងហោចណាស់ ស្ត្រីនិងកុមារចំនួន១០០ នាក់ ដែលភាគច្រើនពួកគេរស់នៅលើទូកឈើដែលរងការវាយប្រហារពីខេត្ត Aceh ហើយត្រូវបានបដិសេធក្នុងការជ្រកកោនក្នុងប្រទេសឥណ្ឌូណេស៊ី និងជាកន្លែងដែលអាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេគ្រោងនឹងរុញឱ្យជនជាតិរ៉ូហ៊ីងយ៉ាចូលទៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍ដែលនៅជិតខាង បន្ទាប់ពីជួសជុលទូករបស់ពួកគេហើយ។បន្ទាប់ពីកិច្ចប្រជុំពេញមួយថ្ងៃកាលពីថ្ងៃពុធ រវាងក្រុមមន្ត្រីនៅទីក្រុងឆ្នេរសមុទ្រ Bireun ទីក្រុងហ្សាការតាបានដើរថយក្រោយ ហើយបាននិយាយថា ទូកជនភៀសខ្លួននឹងត្រូវបានសណ្តោងទៅច្រាំងដោយហេតុផលមនុស្សធម៌។
លោក Armed Wijaya ប្រធានក្រុមការងារជាតិទទួលបន្ទុកជនភៀសខ្លួនបាននិយាយថា ៖«ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិចារណាទៅលើស្ថានភាពសង្គ្រោះបន្ទាន់របស់ជនភៀសខ្លួននៅលើទូកនោះ»។លោកបានបន្តថា «ដោយសារតែពេលនេះ យើងកំពុងស្ថិតនៅក្នុងជំងឺរាតត្បាតកូវីដ១៩ ហើយជនភៀសខ្លួនទាំងអស់នឹងឆ្លងកាត់ការពិនិត្យសុខភាព» លោកបន្ថែមថា ក្រុមការងារនឹងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្តល់ទីជម្រក និងភស្តុភារសម្រាប់ជនភៀសខ្លួនទាំងអស់នោះ។
កាលពីថ្ងៃអង្គារ អង្គការលើកលែងទោសអន្តរជាតិ និង UNHCR បានអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីអនុញ្ញាតឱ្យក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាប់គាំងអាចចូលចតបាន។ផែនការមុនរបស់អាជ្ញាធរក្នុងខេត្ត Aceh ក្នុងការបញ្ជូនជនភៀសខ្លួនចូលទៅក្នុងប្រទេសម៉ាឡេស៊ីក៏បានធ្វើឱ្យអ្នកស្រុកនៅក្នុងទីក្រុង Bireun ខឹងសម្បារផងដែរ ដែលអ្នកនេសាទមួយក្រុមកាលពីថ្ងៃពុធបានរៀបចំការតវ៉ាទាមទារឱ្យអាជ្ញាធរអនុញ្ញាតឱ្យជនជាតិរ៉ូហ៊ីងយ៉ាចូតចត។«យើងបានឃើញវីដេអូអំពីស្ថានភាពរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ពួកគេត្រូវការទឹក និងអាហារ។ ពួកគេត្រូវតែទទួលបាននូវចិត្តសប្បុរសក្នុងនាមជាមនុស្សដូចគ្នា»។
“យើងប្រជាជនក្នុងតំបន់ Acehnese ធ្លាប់មានបទពិសោធន៍ដូចគ្នាជាមួយជនជាតិរ៉ូហ៊ីងយ៉ា។ យើងក៏ធ្លាប់ស្ថិតក្នុងជម្លោះដ៏យូរផងដែរ យើងបានរត់ឆ្លងកាត់សមុទ្រ ហើយត្រូវបានជួយដោយមនុស្សមកពីប្រទេសនានាដូចជា ម៉ាឡេស៊ី អូស្ត្រាលីជាដើម»៕ ប្រភព៖ Digital Journal