Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រស់ Miss Grand Chaing Rai ដែលគួរឲ្យចាប់អារម្មណ៍

spot_img

ភ្នំពេញ ៖ កម្មវិធី Miss Grand របស់ប្រទេសថៃ បានចាប់ផ្តើម ជ្រើសរើសស្រីស្អាតៗ តាមខេត្តរបស់ខ្លួនរៀងៗខ្លួនហើយ ដោយរង់ចាំមើលថា មានស្រីស្អាតម្នាក់ណា ដែលជាអ្នកបំពាក់មកុដ ជាតួឯកផុតគេ តំណាងប្រទេសថៃ ក្នុងឆ្នាំ២០២២នេះ។ ម្ល៉ោះហើយទើបគេ ខំជ្រើសរើសឲ្យល្អ ចេញពីខេត្តរៀងៗខ្លួន ឆ្ពោះ មកឡើងឆាកធំ រួមគ្នាសាកម្លាំង។

រំលឹកកាលពីឆ្នាំ២០២១ មុននេះ ប្រទេសថៃ ហាក់បរាជ័យលើ ការដណ្តើម មកុដលើឆាកអន្តរជាតិ សូម្បីតែចូលវគ្គTop ផ្សេងៗ ក៏កម្រឃើញ។នេះជារូបភាពមួយ ដែលស្រីស្អាតៗ របស់ថៃ កម្រនឹងខ្ទាតចេញណាស់។ តួយ៉ាងកម្មវិធី២ គឺMiss universe Miss Grand គឺមិនបានឡើងវគ្គអ្វី ក្រៅពីឈ្នះពានឈុតរ៉ូបរាត្រីសមោលស របស់Miss Grandមួយគត់។ ម្ល៉ោះហើយជាឆ្នាំដែលចងចាំ ហើយទាំងអ្នករៀបចំកម្មវិធី នៅក្នុងប្រទេសថៃ ចាប់ផ្តើម ពង្រឹងស្នាដៃ អោយល្អនាឱកាសក្រោយៗ គេចដានចាស់នេះ។

ក្នុងការស្វែងរកតំណាង ដើម្បីចូលរួមប្រកួត ក្នុងកម្មវិធី Miss Grand Thailand 2022 ការប្រកួត Miss Grand Chiang Rai 2022 ដែលបានប្រព្រឹត្តទៅ កាលពីពេលថ្មីៗនេះ គឺពិតជាមានការចាប់អារម្មណ៍ ជាខ្លាំងនៅពេលដែលលទ្ធផល នារីស្រស់ស្អាត ដែលបានគ្រងមកុដនោះ គឺ ម៉ាឡៃ ម៉ាលីកា គឺជានារីវ័យ ១៨ ឆ្នាំ។ នាងពិតជាមាន សមត្ថភាព ពូកែ រហូតដល់ទទួលបាន តំណែងជា Miss Grand Chiang Rai ដោយគ្មាន ការរំខាន ទោះបីជានាងនៅក្មេងខ្លាំងយ៉ាងណាក៏ដោយ ក្រៅពីអាយុ គ្មានកន្លែងណាដែលសមត្ថភាព របស់នាងអន់ជាងអ្នកដទៃនោះទេ។

យើងចង់នាំអ្នកទៅស្គាល់នាងឲ្យកាន់តែច្បាស់Malaika Khan គឺ កូនកាត់ថៃ ប៉ាគីស្ថាន ដែលឪពុករបស់នាងជាជនជាតិ ប៉ាគីស្ថាន មានសញ្ជាតិឥណ្ឌា ចំណែកម្ដាយនាង ជាជនជាតិថៃមាន ដើមកំណើតចិន។ នាងមានសមត្ថភាព អាចនិយាយបានដល់ទៅ ៥ ភាសា គឺ ថៃ អង់គ្លេស ប៉ាគីស្ថាន ឥណ្ឌា និងចិន។ មិនត្រឹមតែប៉ុណ្ណោះ នាងជាក្មេងស្រីម្នាក់ ដែលមានទេពកោសល្យខាងរចនា ម៉ូតនិងកាត់ដេរ រហូតដល់នាងមានម៉ាកសម្លៀកបំពាក់ផ្ទាល់ខ្លួន តាំងពីអាយុ១៧ឆ្នាំ ក្រោមម៉ាកយីហោ MA-KA ដែលនាងទទួលបន្ទុករចនា និងកាត់ដេរទាំងអស់ដោយខ្លួនឯង។ តាមរយៈការដឹងពីជីវប្រវត្តិនាងពិត ជាខ្លាំងហើយ អស្ចារ្យបំផុត ដោយសារដឹងពីអ្វីដែលមានពេញខ្លួន ហើយកម្រមានណាស់។ យ៉ាងណានៅមាន ការឡើងមកប្រឡង នៅវគ្គសំខាន់ផ្សេងទៀត ដើម្បីតំណាងប្រទេស៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×