Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះអាវុធចំនួន៣គ្រា.ប់ ផ្អើលពលរដ្ឋជិតខាង និងសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ភ្លាមៗ

spot_img

ភ្នំពេញ ÷ បុរសម្នាក់ពុំដឹងថាមានរឿង ឬគុំនុំជាមួយនឹងនរណានោះទេ ជិះម៉ូតូមួយគ្រឿង រួចដកកាំ.ភ្លើងបា.ញ់ឡើងលើចំនួន៣គ្រា.ប់ បណ្តាលឲ្យផ្អើលដល់ពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៦៥ សង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីបងប្រុសជាសន្តិសុខម្នាក់ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ ពាក់អាវខ្មៅជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកធ្វើដំណើរ តាមបណ្ដោយផ្លូវ២៦៥ ទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុខាងលើ ពុំដឹងថាបុរសរូបនោះ មានគុំនុំឬទំនាស់ ជាមួយនរណានោះទេ ស្រាប់តែដកកាំ.ភ្លើងបា.ញ់ឡើងទៅលើចំនួន៣គ្រា.ប់ ធ្វើឲ្យផ្អើលដល់ពលរដ្ឋ ជិតខាងទាក់ទងទៅ សមត្ថកិច្ចសុំចុះមកជួយអត្តរាគមន៍ភ្លាមៗ។ ហើយភ្លាមនោះដែរ បុរសជាអ្នកបា.ញ់ បានជិះម៉ូតូរត់គេច ពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យរកឃើញគ្រាប់កាទូស្ស ១ គ្រាប់ ចំណែកគ្រាប់កាទូស្ស២គ្រាប់ទៀត រកមិនទាន់ឃើញ រួចយកគ្រា.ប់កាទូស្ស១គ្រា.ប់ យកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ដើម្បីតាមស្រាវជ្រាវ រកម្ចាស់កាំ.ភ្លើង ដើម្បីយកមកចាត់ការ តាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img