Thursday, June 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ២០២១ ចំណូលជាតិ បានមកពី គយ និងពន្ធដារ សរុបប្រមាណជា ៥ពាន់លានដុល្លារ

spot_img

កោះកុង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២១កន្លងទៅនេះ ចំណូលជាតិ បានមកពី គយ និងពន្ធដារ សរុបប្រមាណជា ៥ពាន់លានដុល្លារ ដោយក្នុងនោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ២,២៩៤លានដុល្លារ ស្មើនឹង៩៧.១០%ផែនការ។ ចំណែកឯកអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន ២,៧៨១.៩២លានដុល្លារ លើសផែនការ២៤.០២% ស្មើនឹងទឹកប្រាក់៥៣៨លានដុល្លារ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នាខេត្តកោះកុង។សម្តេច បានថ្លែងថា បើទោះបីមានវិបត្តិកូវីដ១៩ ក៏អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានពន្ធដារ អាចប្រមូលចំណូលបានល្អ ពិសេសនៅឆ្នាំ២០២១ នៅពេលរាជរដ្ឋាភិបាល បើកប្រទេសបានពេញលេញឡើងវិញ។

tel

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តើឲ្យរាជរដ្ឋាភិបាលដួលរលំម៉េចនឹងកើត បើទោះបីជាប្រាក់ចំណូលរបស់យើងវាធ្លាក់ គយបានត្រឹមតែ ៩៧.០១ភាគរយនៃផែនការទេ ក៏ប៉ុន្តែគិតជាប្រាក់ចំណូលគឺបាន ២ ២៩៤លានដុល្លារ។ ផ្នែកពន្ធដារ សម្រេចទៅដល់១២៤.០២ភាគរយ ស្មើនឹង ២ ៧៨១.៩២លានដុល្លារ។ អីចឹងទាំង២ផ្នែកនេះ បានចំណូលប្រហែល៥ពាន់លានដុល្លារ។ តើឲ្យរដ្ឋាភិបាល ហ៊ុន សែន ដួលរលំម៉េចនឹងកើត? ការងើបឡើងរបស់យើងក្នុងចំណូលចុងឆ្នាំនេះ ជាចំណូលល្អ។

សម្តេចតេជោ បានថ្លែងឲ្យដឹងថា ការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា ត្រឹមបានរំពឹងថា នឹងសម្រេចបានក្នុងអត្រា៣ភាគរយ ក្នុងឆ្នាំ២០២១ ខណៈការវាយតម្លៃចុងក្រោយនឹងធ្វើឡើងនៅខែមិនា ឆ្នាំ២០២២ ហើយការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា មកពីការបើកប្រទេសពេញលេញ ខណៈកម្ពុជាចាក់វ៉ាក់សាំងជូនប្រជាជនជិត ១០០ភាគរយហើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×