មួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថា ជីវិតមនុស្សជាច្រើនបានបាត់បង់ហាក់ផុយស្រួយណាស់ ដោយអ្នកខ្លះបានលាចាកលោកទៅវិញទាំងនៅក្មេងៗល្ហក់ ដោយសារជំងឺ ឬជួបគ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលបានកើតឡើងជាញឹកញយណាស់។
ជាក់ស្តែង នារីវ័យក្មេងម្នាក់ បានបាត់បង់ជីវិតទាំងនៅវ័យក្មេង ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិសម្តែងការសោកស្តាយយ៉ាងខ្លាំង ជាពិសេសមិត្តប្រុសរបស់នាង សឹងតែមិនអាចទទួលយកបានឡើយ។
មិត្តប្រុសរបស់នាង ដែលមានគណនីហ្វេសប៊ុកឈ្មោះ គា៚ គា៚ បានបង្ហោះសារទាំងក្តីឈឺចាប់ ជាមួយការសោកស្តាយបំផុតថា៖ «សូមអោយដួងវិញ្ញណខណ្ខអូនទៅកាន់សុគតិភពណាអូនសម្លាញ់បងនឹកអូនណាស់មនុស្សជាទីស្រលាញ់បងអើយបើសិនមានជាតិក្រោយទៀតសុំឲពួកយើងបានស្រលាញ់គ្នាទៀតសោកស្ដាយអស់មួយជិវិត Rip my life ម៉ារ៉ាឌី»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





