រតនគិរី ៖ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនស្នងការខេត្ត បានបញ្ជូនខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៨នាក់ ទៅសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។ បន្ទាប់ពីរកឃើញវត្ថុតាង ហើយសាកសួររួចរាល់ ជនសង្ស័យទាំង៨នាក់ ត្រូវតុលាការបញ្ជូនខ្លួនទៅពន្ធធនាគារភ្នំស្វាយ ខេត្តរតនគិរី ជាបណ្ណោះអាសន្ត រងចាំការវិនិច្ឆ័យទោសតាមច្បាប់។
យោងតាមរបាយការណ៍ នគរបាលការិយាល័យប្រឆាំងគ្រឿង បានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់នោះ ទី១- ឈ្មោះ ញ៉ែម សុផល ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរកម្មករ អ្នកប្រើប្រាស់និងជួញដូរ។ ទី២-ឈ្មោះ វុន លីហ្សា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរជាងអ៊ុតសក់(អ្នកប្រើប្រាស់)។ ទី៣-ឈ្មោះ ហ៊ឹម ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ(អ្នកប្រើប្រាស់)។ ទី៤-ឈ្មោះ ជន វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិអូរកន្ទិលសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរបើក(អ្នកប្រើប្រាស់)។ ទី៥-ឈ្មោះ ជា វ៉ាន់ឌី ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខ របរបើក បរ(អ្នកប្រើប្រាស់)។ ទី៦-ឈ្មោះ វ៉ាន់ ម៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានលំនៅភូមិជ័យ ជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរលាងឡាន(អ្នកប្រើប្រាស់)។ ទី៧-ឈ្មោះ អន ឡី ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិតាវែង ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ(អ្នកប្រើប្រាស់) និងទី៨-ឈ្មោះ ជា ណារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិជ័យជំនះសង្កាត់ឡាបានសៀក ក្រុងបាន លុង ខេត្តរតនគិរី មុខរបរបើកបរ(អ្នកប្រើប្រាស់)។
លោកវរសេនីយ៍ទោ លាង អ៊ីម នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់នេះ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១នឹង៣០នាទី រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចចំការស្វាយចន្ទីរ ក្រោយវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី រួមទាំងវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន១ថង់ធំ ២កូនថង់តូច ទូរស័ព្ទដៃ៤គ្រឿង ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម១គ្រឿង ដាវសាំរ៉ៃ៣ កាំបិតស្នៀត២ ពូថៅ១ កាំបិតខ្វែវ១ និងសម្ភារៈសេពគ្រឿងញៀនមួយចំនួនទៀត។
លោកបញ្ជាក់ទៀតថា មុននឹងឈានដល់ការបង្ក្រាប លោកបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ទើបលោកបានចាត់ភ្នាក់ងារស៊ើបអង្កេត រយៈពាលជាងមួយសប្ដាហ៍ ទើបប្រើវិធានការជំនាញបង្ក្រាបបានលទ្ធផលនេះ ៕ ដោយ៖បញ្ញាស័ក្តិ