ភ្នំពេញ ÷ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនជ្រុល ទៅកៀនឹងរបាំងថ្មដាក់ពុះចែកទ្រូងផ្លូវ រួចបន្តទៅបុ.កបង្គោលភ្លើង បណ្តាលឲ្យដួបោ.កក្បាលបែ.កខួរ ស្លា.ប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមការបញ្ជាក់ពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់់ឲ្យដឹងថា មុនកើតហេតុ គាត់បានឃើញយុវជនម្នាក់ វ័យប្រហែលជាង២០ឆ្នាំ សម្បុររាងស បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម មិនទាន់កឹបផ្លាកលេខ បានជិះតាមបណ្តោយផ្លូវ២៧១ ទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ពុំដឹងថា មានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូតម៉ូតូមកខាងឆ្វេងដៃ ជ្រុលទៅកៀរបាំងថ្មដាក់ពុះចែកទ្រូងផ្លូវ ជ្រុលទៅបុ.កបង្គោលភ្លើង យ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោ.កក្បាល និងបង្គោលភ្លើងបំភ្លឺផ្លូវ បែ.កខួរស្លា.ប់យ៉ាងអាណោចអាធ័ម ។ ចំណែកឯម៉ូតូខ្ទាត ទៅមុខចម្ងាយប្រមាណជាង៥០ម៉ែត្រ។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកពិនិត្យ រួចទំនាក់ទំនង ទៅជំនាញក្រុងឲ្យចុះមកវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សា ទុករងសាច់ញាតិមកទទួល ដោយឡែកសពដោយពុំមានសាច់ញាតិ មកទទួលក៏បានធ្វើកំណត់ហេតុ ប្រគលឲ្យរថយន្តសាមុយ ទៅតម្កល់ទុកនៅវត្តរងចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត