ប្រភពពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាបានឲ្យដឹងថា ឧកញ៉ា ហេង ឡុង ស្វាមី អ្នកស្រី ចន ចន្ធ័លក្ខណា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធរឿងជំពាក់លុយគេចំនួន៣០ម៉ឺនដុល្លារតែបានសងប្រមាណ ១០ម៉ឺនដុល្លារហើយទាំងការ និងដើម។
លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦បានចេញដីកាបញ្ជាឲ្យចូលខ្លួនលោក ហេង ឡុង ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ៣៧ ផ្លូវលេខ៦០៨ ភូមិ៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុន ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទៈ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្តឹងរបស់ឈ្មោះ កែវ បូណ៌ភិរក្ស ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ។
ដីកានេះអនុញ្ញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំង ដើរហើយក៏បគ្គលនោះឲ្យចូលបង្ហាញខ្លួនបាន។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទម្លាយហើយ ហើយក៏បានអង្វរដល់ម្ចាស់បំណុលទុកពេលឱ្យឧកញ៉ា ហេង ឡុង រកប្រាក់សង។ បើតាមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ការចាប់ខ្លួនព្រោះជំពាក់លុយគេប្រមាណ ៣០ម៉ឺនដុល្លារ តែបានសងប្រមាណ ១០ម៉ឺនដុល្លារហើយទាំងការ និងដើម។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានឱ្យយកឡានកំពុងជិះទៅលក់យកលុយសងគេថែមទៀត។ នេះជាទឹកចិត្តនៃអ្នករាប់អានគ្នា។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរំលេចថា ខានបានប្រាស្រ័យទាក់ទងឧកញ៉ា ហេង ឡុង ពីរបីឆ្នាំហើយ ព្រោះជាប់មមាញឹកដោះស្រាយបញ្ហាជំនួញរបស់លោក។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរំលេចថា ពេលមិនមានបញ្ហាឧកញ៉ា ហេង ឡុង មានមិត្តភក្តិផឹកស៊ីច្រើន តែពេលមានបញ្ហាក៏ស្ងាត់បាត់។
នេះជាធម៌ពិចារណានៃជីវិត ពេលខ្ពង់ខ្ពស់ ពេលមានលុយ មិនខ្វះទេអ្នករាប់រក អ្នកសុំថត តែពេលមានបញ្ហាកុំថាឡើយអ្នករាប់រក អ្នកហែហម សូម្បីអ្នកសុំថតរូបក៏លែងមានដែរ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរសារលើបណ្តាញសង្គមហ្វេប៊ុកផ្លូវការយ៉ាងដូច្នេះថា ” ខ្ញុំបាទសូមអង្វរករទៅម្ចាស់បំណុលចំពោះករណី ឧកញ៉ាហេង ឡុងផង🙏
ខ្ញុំបានដឹងដំណឹងពីម្សិលមិញ ឧកញ៉ាហេង ឡុងបានខលមករកខ្ញុំ ពីបញ្ហារបស់គាត់ខាងលើ
រយៈពេលពីរ បីឆ្នាំនេះខ្ញុំមិនសូវបានជួបគាត់ញឹកញាប់ទេ ព្រោះខ្ញុំរវល់ប្រឹងប្រែងដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំជាច្រើន។
បន្ទាប់ពីខ្ញុំបានឮដំណឹងនេះ ខ្ញុំមិនដឹងថាត្រូវជួយបែបណា ដោយសារស្ថានភាពខ្ញុំក៏លំបាក ត្រូវដោះស្រាយរឿងជាច្រើន ។🙏🙏
ក្នុងរយៈពេលពីរថ្ងៃនេះខ្ញុំបានព្យាយាមទំនាក់ទំនងនិងស្វែងរកជួយគិតនិងដោះស្រាយ ជាមួយប្រពន្ធគាត់ដែរ។
ខ្ញុំបានឱ្យប្រពន្ធគាត់តាមអង្វរម្ចាស់បំណុលពីរថ្ងៃហើយដែលឮថាជំពាក់លុយ 30 ម៉ឺនដុល្លារនឹងបានបង់ការប្រាក់ និងប្រាក់ដើមខ្លះដល់បាន10 ម៉ឺន។
ខ្ញុំបានផ្ដល់យោបល់ឱ្យគាត់ប្រមែប្រមូលអ្វីដែលគាត់មាន គឺលុយបាន 2 ម៉ឺនដុល្លារនិងលទ្ធភាពសងប្រចាំខែ 1 ម៉ឺនដុល្លារ។
ស្ថានភាពខ្ញុំក៏លំបាកខ្ញុំគ្មានអ្វីជួយគាត់បាន ខ្ញុំបានឱ្យខ្ចី ឡានឡង់គ្រីស័រ1 គ្រឿង ដែលខ្ញុំកំពុងជិះនិងផ្ទះដែលគាត់ទិញខ្ញុំតម្លៃ 6 ម៉ឺនជាងពីមុន
ដែលមិនទាន់ឲ្យលុយឱ្យគាត់ខ្ចីយកទៅដោះស្រាយបញ្ហាសិនដើម្បីកុំឲ្យជាប់គុក។
តែប្រពន្ធគាត់បានតាមអង្វរពីរថ្ងៃហើយខាងម្ចាស់បំណុលនៅតែមិនព្រមដូច្នេះខ្ញុំសុំ អង្វរបន្ថែមទៀតទៅម្ចាស់បំណុល។
ខ្ញុំពិតជាមិនដឹងថាត្រូវជួយបែបណាព្រោះបានឱ្យប្រពន្ធគាត់តាមសម្របសម្រួលខ្ញុំព្យាយាមឲ្យសម្របសម្រួល2ថ្ងៃមកហើយ។
ខ្ញុំមិនការពារមនុស្សខុសទេ អ្វីដែលខ្ញុំអាចជួយបានគឺសុំអង្វរម្ចាស់បំណុលជំនួស មេត្តាអនុគ្រោះឲ្យគាត់ផងចុះ
ហើយគាត់សងជាបណ្ដើរៗទៅ🙏តាមលទ្ធភាពខាងលើនោះ
បើសិនជាខ្ញុំមានលទ្ធភាពខ្ញុំក៏និងជួយហើយឃើញឈ្លក់ទឹកហើយពិបាកនឹងឈរមើល
រឿងគាត់ធ្វើអ្វី ខុសជារឿងរបស់គាត់ដែលត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ខ្ញុំមានតែការអង្វរក៏ទៅម្ចាស់បំណុលប៉ុណ្ណោះ។
ខ្ញុំមិនដឹងថាគាត់ទៅធ្វើអ្វីខ្លះទេក្នុងរយៈពេលពីរបីឆ្នាំនេះ នៅក្នុងជីវិតរបស់គាត់ គ្រាន់តែដឹងថានៅពេល
ដែលមានបញ្ហា គាត់បានខលមករកខ្ញុំ។
ក្នុងនាមជាមនុស្សរាប់អានគ្នា មានតែជួយអង្វរម្ចាស់បំណុលប៉ុណ្ណោះ
កាលកន្លងទៅខ្ញុំបានផ្ដល់យោបល់ជាច្រើនបន្ទាប់ពីខ្ញុំមានការលំបាក សម្ដីរបស់ខ្ញុំមិនសូវមានតម្លៃ។
ខ្ញុំឃើញឧកញ៉ាហេង ឡុងមានមិត្តភក្កិ បងប្អូនផឹកស៊ីច្រើនណាស់ ដល់ពេលមានរឿង មិនមានអ្នកណាជួយសម្របសម្រួលទាល់តែសោះគេខ្លាចប៉ះពាល់ដល់គេ។
នេះហើយជីវិត
នឹកឃើញកាលខ្ញុំមកពីពលករកូរ៉េដំបូងបានស្គាល់ប្រពន្ធរបស់គាត់រហូតមកស្គាល់លោកឧកញ៉ាហេង ឡុងតាមរយៈការងារសង្គម។
ខ្ញុំក៏បានជ្រោមជ្រែងច្រើនដែរកាលពេលខ្ញុំមានលទ្ធភាពរហូតបានរាប់អាន នឹងធ្វើកិច្ចការងារមួយចំនួន ជាមួយគ្នា ។
តែនៅពេល ខ្ញុំជួបបញ្ហាខ្ញុំបានឃ្លាតឆ្ងាយពីគាត់ ខ្ញុំគឺផ្ដោត ខិតខំដោះស្រាយនិងប្រឹងប្រែងរស់ មិនមានពេលវេលា
ដឹងសាច់រឿងស៊ីជម្រៅ។
អ្វីដែលខ្ញុំជួយគឺជួយបានប៉ុណ្ណឹងខ្ញុំមិនមានបុណ្យស័ក្តិមានអំណាច និងឥទ្ធិពលទៅជជែកបានទេមានតែអង្វករម្ចាស់បំណុលប៉ុណ្ណោះបើសិនជាគាត់យោគយល់បងអាចនឹងមិនជាប់គុក។
ជីវិតគឺបែបនេះឯង ខ្ញុំឧស្សាហ៍ឃើញមិត្តភក្ដិផឹកស៊ីខ្វែងដៃបងប្អូនល្អ ដល់ពេលធ្លាក់ដល់បាត គេវ៉ៃថែមរកមនុស្សម្នាក់ជួយអង្វរម្ចាស់បំណុលមិនបាន។
ខ្ញុំមិនដែលស្គាល់ម្ចាស់បំណុលទេតែសុំអង្វរដោយក្ដីគោរព ទៅម្ចាស់បំណុល
លទ្ធភាពគាត់ដែលខ្ញុំបានជួយគិតគូរនោះគឺគាត់អាចរកបានសុទ្ធ2 ម៉ឺន និងឡានឡង់គ្រីស័រដែលខ្ញុំឲ្យខ្ចី អាចលក់ផ្សែផ្សំបន្ថែមអាចសរុបបាន 5 ម៉ឺនដុល្លារព្រមទាំងផ្ទះតម្លៃ 6 ម៉ឺនដុល្លារជាងហើយគាត់ថាអាចសងប្រចាំខែបានមួយខែ 1 ម៉ឺនរហូតដល់អស់។
ឮថាគាត់ខ្ចីចំនួន 30 ម៉ឺនដុល្លារនិងបានបង់ដើមនឹងការប្រាក់សរុប 10 ម៉ឺនដុល្លារហើយ។
ដោយក្ដីគោរពពីខ្ញុំបានទៅម្ចាស់បំណុលផង”៕រក្សាសិទ្ធដោយ៖សុទ្ធលី









