ប៉ុន្មានថ្ងៃមុននេះ មហាជនអ្នកលេងបណ្តាញសង្កម ពិតជាមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ព្រោះថា នៅសុខៗ តារាហ្វេសប៊ុកដេន នីក្វាន់ ស្រាប់តែបង្ហោះប្រកាសឲ្យអតីតគូស្នេហ៍លោក ចាន់ មករា ចូលខ្លួនមកដោះស្រាយរឿងជំពាក់លុយជាង ១០ ម៉ឺនដុល្លារ ជាបន្ទាន់ បើចង់សុខខ្លួន។
តែទោះជាយ៉ាងណា រហូតមកទល់ពេលនេះ លោក ចាន់ មករា នៅមិនទាន់ចូលខ្លួនមកដោះស្រាយរឿងជំពាក់លុយនេះទេ ដោយនៅតែកំពុងសម្ងំគេចខ្លួនឯក្រៅប្រទេសនៅឡើយ ដែលបើតាមអ្នកនាង ដេន នីក្វាន់ បានបង្ហើបឲ្យដឹងតាមរយៈ friend គេឆាតប្រាប់មកថា លោក ចាន់ មករា កំពុងនៅទីក្រុងប៉ាកសេ ប្រទេសឡាវ។
ដោយឡែកលោកពេជ្រស្រស់ ឯណេះវិញ ដែលត្រូវជាមិត្តភក្តិធ្លាប់រួមសុខទុក្ខជាមួយលោក ចាន់ មករា ក្រោយពីបានដឹងរឿងដ៏មិននឹកស្មានដល់នេះ លោកបានត្រឹមមានមតិលើកឡើងបែបនេះថា៖ «បាត់ដំណឹងឈឹងតែម្តងបងប្អូនល្អខ្ញុំ ! លោក ចាន់ មករាធ្លាប់ប្រាប់មកខ្ញុំថា “ច ង់ ស ម្លា ប់ ខ្លួ ន និងចង់ដើរ ចូ ល គុ ក” ប៉ុន្តែខ្ញុំមិនបានដឹងរឿងគាត់ទាល់តែសោះ ហើយខ្ញុំបានប្រាប់គាត់ថា គ្រប់បញ្ហាតែងតែមានដំណោះស្រាយ ពុំ គួរគិ តខ្លីនោះទេ ក្រោយមកក៏បាត់ដំណឹងគាត់ឈឹងតែម្តង។
មករា ក៏ធ្វើអំពើមិនគប្បីនឹងខ្ញុំដែរ ប៉ុន្តែខ្ញុំបានដោះស្រាយជូនបងប្អូនហើយ ខ្ញុំមិនគិតរឿងលុយទេ សំខាន់ឲ្យគាត់នៅមានជីវិត និងមានភាពក្លាហានដោះស្រាយបញ្ហា កុំរត់គេចបញ្ហាអីបងប្អូនល្អខ្ញុំអើយ បាយ1កញ្ចប់ហូបរួមគ្នា ខ្ញុំមិនស្អប់ខ្ពើមឯងទេ។ ធ្វើជាកូនប្រុស កុំរត់គេ ចពីប ញ្ហា »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











