នៅថ្ងៃទី៣០ ខែ១០ ម្សិលមិញនេះ យន្តហោះ Boeng ធុនធ្ងន់ C-17 Globe Master III បានដឹកជញ្ជូនសម្ភារៈដល់អាកាសយានដ្ឋាន Noi Bai ក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីត្រៀមបម្រើឲ្យដំណើរទស្សនៈកិច្ចផ្លូវការរបស់លោក Trump និងប្រតិភូ នៅប្រទេសនេះ។
ប្រភពព័ត៌មានឲ្យដឹងថា យន្តហោះនេះបានដឹកទំនិញចូល Noi Bai ពីរលើក (ពេលព្រឹកនិងល្ងាច) ហើយតាមការឲ្យដឹងនោះ ភាគីអាមេរិកបានធ្វើលិខិតផ្លូវការប្រាប់អាជ្ញាធរវៀតណាមថា វាជាទំនិញបម្រើឲ្យទស្សនកិច្ចផ្លូវការរបស់លោក Trump នៅអំឡុងខែ ១១ ឆ្នាំ២០១៧នេះ។
Boing C-17 Globe Master III ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai វៀតណាម ថ្ងៃទី៣០/១០
នៅថ្ងៃទី១៦/១០ សេតវិមាន បានប្រកាសជាផ្លូវការពីកម្មវិធី “លំអិត” នៃដំណើរទស្សនកិច្ចខាងមុខរបស់ប្រធានាធិបតី Donald Trump ដែលមានជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និងហ្វីលីពីន នៅដើមខែ១១/២០១៧។
តាមកម្មវិធីលំអិតនោះ លោក Trump នឹងចូលរួមសប្តាហ៍កំពូលនៃវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចទ្វីបអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅដាណាំង ថ្ងៃទី១០ ខែ១១។
នៅថ្ងៃទី ១១ ខែ១១ លោក Trump នឹងទៅកាន់រដ្ឋធានីហាណូយ ដើម្បីជួបប្រជុំផ្លូវការជាមួយប្រធានរដ្ឋវៀតណាម ត្រឹងដាយក្វាង ព្រមទាំងមេដឹកនាំកំពូលៗរបស់ប្រទេសនេះ៕ ដោយ ៖ សូយន