Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​សាសនា​ហិណ្ឌូ​ម្នាក់ ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុ​កមួយជីវិត ក្រោយ​រំលោភ​អ្នកប្រតិបត្តិ​ ​របស់​ខ្លួន​នៅ​អាស្រម​

spot_img

​មេដឹកនាំ​សាសនា​ហិណ្ឌូ ដែល​មាន​អ្នកប្រតិបត្តិ​តាម​រាប់លាន​នាក់​ជុំវិញ​ពិភពលោក ត្រូវបាន​តុលាការ​​ក្នុង​ប្រទេស​ឥណ្ឌា​កាត់​ឲ្យ​ជាប់​ពន្ធធនាគារ​អស់​មួយ​ជីវិត ពី​បទ​រំលោភ​ក្មេងស្រី​អាយុ ១៦​ឆ្នាំ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។​

​មេដឹកនាំ​សាសនា​នោះ​ឈ្មោះ Asaram Bapu​។ គាត់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំ ២០១៣ ពី​បទ​រំលោភ​ក្មេងស្រី​ម្នាក់​ដែល​ជា​អ្នក​ប្រតិបត្តិ​តាម នៅ​អាស្រម​របស់លោក ស្ថិត​ក្នុង​ទីក្រុង Jodhpur នៃ​រដ្ឋ Rajasthan ប្រទេស​ឥណ្ឌា​។​

​មេដឹកនាំ​សាសនា​នេះ ដែល​មាន​វ័យ ៧៧​ឆ្នាំ មាន​អាស្រម​ចំនួន ៤០០ ជុំវិញ​ពិភពលោក ដែល​ប្រើ​សំរាប់​បង្រៀន​ពី​ការ​តាំងសមាធិ និង​យូ​ហ្គា​។​

​នៅក្នុង​ទីក្រុង Jodhpur មានការ​រឹតបន្តឹង​សន្តិសុខ​យ៉ាងខ្លាំង ពីព្រោះ​មាន​ការព្រួយបារម្ភ​ថា អាច​នឹង​មាន​បាតុកម្មហឹង្សា​កើតឡើង​ដែល​ធ្វើឡើង​ដោយ​អ្នកគាំទ្រ មេដឹកនាំ​សាសនា​រូបនោះ​។​

​ចំនែក​ជំនួយការ ២​នាក់​របស់​លោក ក៏​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​ក្នុង​ម្នាក់ៗ ២០​ឆ្នាំ​ផង​ដែរ ចំនែក​ជំនួយការ ២​នាក់​ទៀត ត្រូវ​តុលាការ​ដោះលែង​វិញ​។​

​ការចាប់ខ្លួន​មេដឹកនាំ​សាសនា​រូបនោះ​បាន​កើតឡើង បន្ទាប់ពី​មាន​បណ្តឹង​ប្រឆាំង​រូបលោក ដែល​បន្តឹង​ដោយ​អ្នក​ប្រតិបត្តិ​តាម​រូប​លោក ចំនួន ២​នាក់ ដែល​ពួកគេ​ចោទថា លោក​បាន​រំលោភ​​បំពាន​កូនស្រី​របស់​ពួកគេ​។​

​ប៉ូលិស​បញ្ជាក់ថា មុនពេល​កើតហេតុ ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នោះ បាន​បញ្ជូន​កូនស្រី​របស់​ខ្លួន​ទៅ​កាន់​អាស្រម​របស់លោក Asaram Bapu ដើម្បី​រៀន​មេរៀន​អប់រំ​ផ្លូវចិត្ត ដោយសារតែ​នាង​ត្រូវ​ព្រលឹង​ខ្មោច​ចូល​ស្ថិត​ក្នុង​ខ្លួន​។​

​ប្តី​ប្រពន្ធ​ទាំង​ពីរ​បាន​នាំ​កូនស្រី​ទៅដល់​អាស្រម​របស់​មេដឹកនាំ​សា​សនា Asaram Bapu នៅ​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ ២០១៣​។ នៅ​យប់​បន្ទាប់ មេដឹកនាំ​សាសនា​រូបនោះ​បាន​ហៅ​ក្មេងស្រី​រងគ្រោះ​ចូលក្នុង បន្ទប់​របស់​គាត់ ដើម្បី​ព្យាបាល​នាង​។ បន្ទាប់មក គាត់​បាន​ចាប់រំលោភ​ក្មេងស្រី​នោះ ខណៈពេលដែល​​ឪពុក​ម្តាយ​នាង​កំពុង​ចាំ​នៅ​ខាងក្រៅ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលីស​៕ សុភ័ក្ត្រ

spot_img
×