Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​អន្តោប្រវេសន៍ ចាប់​ជនជាតិ​វៀតណាម​ចំនួន​២២​នាក់ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​

spot_img

ភ្នំពេញ​៖ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២២​នាក់​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី​២៦ ខែ​មេសា ឆ្នាំ​២០១៨ ។​

​លោក​វរសេនីយ៍ឯក ជា ចិ​ត្រា នាយ​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​ឲ្យ​លោក​វរសេនីយ៍ត្រី ស៊ឹម សុវណ្ណារ៉ា ជា​នាយរង​ការិយាល័យ បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ឫស្សីកែវ ដោយ​មាន​ការ​សម្រមសម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី ចុះ​ត្រួតពិនិត្យ ជនជាតិ​វៀតណាម ដែល​លួច​ឆ្លងដែន និង​កំពុង​ស្នាក់នៅ​ធ្វើ​ការងារ​ខុសច្បាប់​ស្ថិត ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ បាន​ពិនិត្យឃើញ​មាន ជនជាតិ​វៀតណាម សរុប​ចំនួន​២២​នាក់ (​ស្រី​៨​នាក់​) ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×