Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ណែនាំឯកឧត្តម ប្រាក់ សុខុន ឲ្យខិតខំរកការសម្រុះសម្រួល ក្នុងដៃគូអាស៊ាន បង្កើតនូវយន្តការពីរ គឺយន្តការទាក់ទង នឹងការឈប់បា.ញ់ , ខាងភាគីមីយ៉ាន់ម៉ា បានស្វាគមន៍

បាត់ដំបង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ខិតខំប្រឹងប្រែងរកការសម្រុះសម្រួលជាមួយអាស៊ាន បង្កើតនូវយន្តការចំនួន២ គឺបទឈប់បាញ់ និងការផ្តល់ជំនួយដល់មីយ៉ាន់ម៉ា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត៨៥គីឡូម៉ែត្រ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវមានកិច្ចការយ៉ាងហោចត្រូវបង្កើតយន្តការពីរ ឲ្យខាងតែបាន ព្រោះមិនមែនរឿងរបស់កម្ពុជាទេ រឿងនេះរឿងអាស៊ានត្រូវធ្វើ។ ខ្ញុំបានណែនាំឯកឧត្តម ប្រាក់ សុខុន ឲ្យខិតខំរកការសម្រុះសម្រួលក្នុងដៃគូអាស៊ានរបស់យើងបង្កើតនូវយន្តការពីរ គឺយន្តការទាក់ទងនឹងការឈប់បា.ញ់ ខាងភាគីមីយ៉ាន់ម៉ា បានស្វាគមន៍ចំពោះការចូលរួមរបស់ប្រសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួកក្នុងកិច្ចពិភាក្សា អំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធ ជនជាតិភាគតិច ជំហានដ៏សំខាន់នេះត្រូវបានចែងក្នុង ៥ចំណុចរបស់អាស៊ាន។ យន្តការទី២ គឺការផ្តល់ជំនួយមនុស្សធម៌ ត្រូវមានយន្តការជាក់លាក់។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ដើម្បីឲ្យមានការជឿទុកចិត្តសម្រាប់ភាគីទាំងអស់ អាស៊ានគប្បីដើរតួនាទីសម្របសម្រួល គូភាគីដែលមានជម្លោះឲ្យមានការឈប់បាញ់ ដែលកន្លងមកអាស៊ានមិនដែលធ្វើនោះទេ។ ការមិនមានអំពើហិង្សា និងសង្គ្រាមប្រដាប់អាវុធនៅប្រទេសមីយ៉ាន់ម៉ា នឹងបង្កបរិយាកាសអំណោយផល សម្រាប់ឈានឆ្ពោះទៅរកការសន្ទនាក្នុងន័យស្ថាបនា ហើយសម្រាប់ឈានឆ្ពោះទៅរកការបោះឆ្នោត ដែលភាគីមីយ៉ាន់ម៉ា កំណត់ធ្វើនៅក្នុងខែសីហា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ាមិនអាចបញ្ចប់ត្រឹមកម្ពុជា ធ្វើម្ចាស់ផ្ទះអាស៊ាននៅឆ្នាំ២០២២នេះទេ គឺជាងបន្តដល់ដៃប្រធានអាស៊ានថ្មី នៅឆ្នាំក្រោយៗទៀត។

សម្តេចតេជោបានថ្លែងថា លោក មីង អោងឡាំង មេដឹកនាំមីយ៉ាន់ម៉ា បានបើកចិត្តទូលាយឱ្យចែកជំនួយមនុស្សធម៌ទៅគ្រប់ភាគី រួមទាំងអ្នកប្រឆាំងលោកផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចមិនទោមនស្សចំពោះការប្រតិកម្មរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួន ចំពោះការប្រឹងប្រែងរបស់សម្តេចលើវិបត្តិមីយ៉ាន់ម៉ានោះទេ តែជាការជួយឱ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចៀសផុតពីភ្លើងសង្គ្រាមស៊ីវិល។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាប្រតិកម្មនានានឹងដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ា គឺជាក្រុមប្រឆាំងដែលមានប្រជាជនពលរដ្ឋកម្ពុជាមួយចំនួននៅតាមបណ្តាប្រទេសមួយចំនួន រួមជាមួយប្រជាពលរដ្ឋមីយ៉ាន់ម៉ា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការរិះរកកលល្បិចប្រឆាំងជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិផ្ទៃក្នុងមីយ៉ាន់ម៉ា ដែលអូសបន្លាយជាច្រើនឆ្នាំមកនេះ ពីសំណាក់បុគ្គលទាំងនេះ គឺជាក្រុមនិយមជ្រុល ដោយមិនចង់ឃើញមីយ៉ាន់ម៉ា ត្រូវបានដោះស្រាយវិបត្តិដ៏រ៉ាំរ៉ៃមួយនេះ។ ដូច្នេះ ការប្រឆាំងនឹងការឈប់បា.ញ់ គឺអ្នកឯងចង់ឱ្យមនុស្សស្លា.ប់នឹងរបួសដោយសារសង្ក្រាម។

សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន បានបញ្ជាក់ថា ខ្ញុំមិនប្រកាន់ទោសអូសដំណើរជាមួយហ្នឹងបងប្អូនមីយ៉ាន់ម៉ាទេ មានដុតរូបថតខ្ញុំ មានជាន់រូបថតខ្ញុំ មានស្អីៗ ប៉ុន្តែ អ្នកត្រូវឃើញថាជីវិតរបស់អ្នកនឹងត្រូវបានសង្គ្រោះពីភ្នុកភ្លើងសង្គ្រាម ដោយតួនាទីរបស់អាស៊ាន ក្នុងហ្នឹងគំនិផ្តួចផ្តើមក្នុងដំណើរទស្សនកិច្ច ដែលខ្ញុំទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយមេដឹកនាំមីយ៉ាន់ម៉ាយល់ព្រមធ្វើរឿងនេះ មិនមែនជារឿងបញ្ហាធម្មតាពេកទេ ហើយរឿងនេះវាឋិតនៅក្នុងគម្ពីរបស់អាស៊ាន ត្រូវបញ្ឈប់បន្ទាន់អំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវប្រកាន់ការអត់ធ្មត់ជាអតិបរិមា។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបន្ថែមទៀតដល់គ្រប់ភាគីទាំងអស់ ត្រូវតែបញ្ឈប់អំពើហិង្សា ដែលជាការស.ម្លាប់គ្នា រាប់ទាំងការយកគ្រាប់បែកមកដាក់នៅស្ថានទូតកម្ពុជា ប្រចាំប្រទេសមីយ៉ាន់ម៉ាផងដែរ។ ប្រទេសកម្ពុជា បានរងទុក្ខសោកពេកហើយ បទពិសោធន៍គ្រប់គ្រាន់នៃភ្លើងសង្គ្រាមស៊ីវិល បង្កឱ្យព្រាតប្រាស់ក្រុមគ្រួសារ របួសពិការពេញប្រទេស គឺបង្កឡើងដោយសារតែភ្លើងសង្គ្រាមស៊ីវិល។
អញ្ចឹងហើយបានជានយោបាយឈ្នះឈ្នះរបស់ខ្ញុំនេះ អនុវត្តន៍នៅកម្ពុជា ទទួលបានជោគជ័យរយៈពេល២៣ឆ្នាំរួចទៅហើយ ដែលបានបិទបញ្ចប់សង្គ្រាមស៊ីវិលនោះ ដែលទឹកដីនេះ៥០០ឆ្នាំមុនអត់ដែលបានឯកភាពម្តងណានោះទេ។

សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ជប៉ុន ដែលបានប្រកាសគាំទ្រ ជុំវិញរកសន្តិភាព ជូនប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យ ក្នុងនាមជាប្រធានអាស៊ាន។ សម្តេចក៏បានស្នើសុំទៅកាន់ប្រទេសជប៉ុន ដើម្បីសុំរថយន្តក្នុងការចុះទៅបំពេញតួនាទីនៅមីយ៉ាន់ម៉ា។

សម្តេចប្រធានអាស៊ាន បានបន្តថា ដើម្បីឱ្យមានការជឿទុកចិត្តសម្រាប់ភាគីទាំងអស់ អាស៊ានគប្បីដើរតួនាទីសម្របសម្រួល គូភាគីដែលមានជម្លោះឲ្យមានការឈប់បាញ់ ដែលកន្លងមកអាស៊ានមិនដែលធ្វើនោះទេ។ ការមិនមានអំពើហិង្សា និងសង្គ្រាមប្រដាប់អាវុធនៅប្រទេសមីយ៉ាន់ម៉ា នឹងបង្កបរិយាកាសអំណោយផល សម្រាប់ឈានឆ្ពោះទៅរកការសន្ទនាក្នុងន័យស្ថាបនា ហើយសម្រាប់ឈានឆ្ពោះទៅរកការបោះឆ្នោត ដែលភាគីមីយ៉ាន់ម៉ា កំណត់ធ្វើនៅក្នុងខែសីហា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកជេរហ្នឹងក្រុមដដែលហ្នឹង ខ្ញុំជឿថាមានមីយ៉ាន់ម៉ា និងខ្មែរអង្គុយជាមួយគ្នា ដោយសារ Comment ចូលមកជាភាសាខ្មែរផង និងមីយ៉ាន់ម៉ាផង តើបងប្អូនមីយ៉ាន់ម៉ាចេះភាសាខ្មែរពីអង្កាល? អញ្ចឹងមានតែមួយក្រុមអាចនៅកន្លែងណាមួយ នៅប៉ារីស នៅអាមេរិក ឬនៅថៃ នៅហ្វីលីពីន ឬនៅកន្លែងណាអង្គុយជាមួយគ្នា។

សម្តេចបានបន្តថា យើងដឹងមុខហើយ ក្រុមអ្នកឯងជាក្រុមនិយមជ្រុលតែអញ្ចឹង ឥឡូវខ្ញុំប្រើពាក្យថា ប្រឆាំងនឹងបទឈប់បាញ់ គឺអ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្គ្រាម អ្នកឯងឆ្លើយមក។ សម្តេចតេជោ បានថ្លែងថា សម្តេចមិនប្រកាន់ទោសអូសដំណើរ ជាមួយនឹងប្រជាពលរដ្ឋមីយ៉ាន់ម៉ានោះទេ ទោះបីជាសម្តេចបានសង្កេតឃើញថាមានការដុត, ជាន់ ឬគូសរូបថតរបស់សម្តេចក៏ដោយ។ អ្នកនឹងបានឃើញថា ជីវិតរបស់អ្នកនឹងត្រូវបានសង្គ្រោះដោយភ្នក់ភ្លើងសង្គ្រាម ដោយតួនាទីរបស់អាស៊ាន ក្នុងគំនិតផ្តួចផ្តើមរបស់ខ្ញុំទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៧-០៨ ខែមករា កន្លងទៅនេះ គឺមានគោលដៅតែ២ចំណុចប៉ុណ្ណោះ ដោយក្នុងនោះមានបទឈប់បាញ់ និងការសម្របស្រួលសម្រាប់ការផ្តល់ជំនួយដល់ភាគីពាក់ព័ន្ធ ដោយគ្មានការរើសអើង។ ខ្លះគេលើកត្រឹមថា ខ្ញុំអត់បានជួបជាមួយអ្នកនេះអ្នកនោះ ខ្ញុំអត់បានដាក់គោលដៅជួបជាមួយនរណាទាំងអស់ អ្វីដែលខ្ញុំចង់បាន គឺ២ចំណុច ទី១៖ បទឈប់បាញ់ ទី២៖ ការផ្តល់ជំនួយ។ វាជាការល្អប្រសើរណាស់ ជាមួយនឹងការមិនមានអំពើហិង្សា មិនមានសង្គ្រាមប្រដាប់អាវុធ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលវានឹងបង្កបរិយាកាសអំណោយផលសម្រាប់ឈានខ្ពស់ទៅរកការសន្ទនាក្នុងមីយ៉ាន់ម៉ា និងសម្រាប់ឈានឈ្ពោះទៅរកការបោះឆ្នោត ដែលភាគីខាងមីយ៉ាន់ម៉ាបានកំណត់ថា នឹងធ្វើនៅខែសីហា ឆ្នាំ២០២៣»។ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា បើសិនជាមិនអាចអនុវត្តបានទេ ការបោះឆ្នោតក៏មិនអាចធ្វើទៅបានទេ

សម្តេចសង្ឃឹមថា ដៃគូអាស៊ានទាំងអស់ នឹងបន្តខិតខំដើម្បីបង្កើតឱ្យមានយន្តការមួយ ហើយយន្តការនេះ មិនមែនជាយន្តការកម្ពុជាទេ ប៉ុន្តែកម្ពុជាជាប្រធានអាស៊ាននៅពេលនេះ ប៉ុន្តែរឿងនេះវាមិនអាចបញ្ចប់នៅក្នុងឆ្នាំ២០២២ទេ រឿងនេះនឹងទៅដល់ដៃប្រធានអាស៊ានថ្មី គឺឥណ្ឌូនេស៊ី។ កម្ពុជាមានបទពិសោធគ្រប់គ្រាន់ហើយ ឈឺចាប់ពេកហើយ ដោយសារសង្គ្រាមនេះ។ សម្តេចបានចាត់ទុកថា ការទទួលបានសន្តិភាពពេញលេញ នៅកម្ពុជា២៣ឆ្នាំមកនេះ គឺជាប្រវត្តិសាស្រ្តរបស់កម្ពុជា រយៈពេល៥០០ឆ្នាំ កន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា យន្តការទី២ គឺការផ្តល់ជំនួយមនុស្សធម៌ ដែលមានជំនួយមួយចំនួនបានទៅដល់មីយ៉ាន់ម៉ាហើយ ប៉ុន្តែមិនទាន់បានចែក។ ខ្ញុំបានស្នើឱ្យកំណត់ពាក្យ “មិនរើសអើង” ហើយត្រូវបានទទួលយកដោយ ឯកឧត្តម មីន អោងឡាំង ដែលគាត់បាននិយាយថា សូម្បីតែអ្នកធ្វើសកម្មភាពប្រឆាំងខ្ញុំ ក៏ត្រូវផ្តល់ឱ្យពួកគេដែរ ព្រោះពួកគេក៏ជាជនជាតិមីយ៉ាន់ម៉ាដែរ។

បើតាមសេចក្តីប្រកាសរួមរបស់កម្ពុជា-មីយ៉ាន់ម៉ា អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ បានឱ្យដឹងថា នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានសម្រេចពន្យារពេលបទឈប់បា.ញ់ រហូតដល់ចុងឆ្នាំ២០២២ ហើយលោកបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។ បន្ថែមពីនេះលោកបានប្រកាសគាំទ្រ ឲ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួល ដល់ការផ្ដល់ជំនួយ ព្រមទាំងធានា និងធានាសម្របសម្រួល ដល់ដំណើរទស្សនកិច្ច របស់ប្រេសិតពិសេសប្រធានអាស៊ាន ឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×