Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ករណីជូញដូរសារធាតុញៀនជាង១៥គីឡូក្រាម

តាកែវ ៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

នៅវេលាម៉ោង ០៦:៤០នាទី ថ្ងៃទី២១ខែមីនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះប្រតិបត្តិការបង្ក្រាបករណី ដឹកជញ្ជូន រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ និងបានបន្តពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំរួមដោយលោកវរសេនីយ៍ទោ អ៊ួង វិរៈរត្ន័មុន្នី នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួលនិតិវិធីដោយលោក សុីន រក្សា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

កម្លាំងជំនាញបានចុះបង្ក្រាបចំនួន២ទីតាំង៖
-ទីតាំងទី១ នៅចំណុចភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-ទីតាំងទី២ នៅចំណុចផ្ទៈលេខE08 បុរីONC ផ្លូវបេតុង ស្ថិតនៅភូមិរំដួល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៦នាក់ (ស្រី០២) ១-ឈ្មោះ ផាត់ យ៉េង ភេទប្រុស អាយុ ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ មហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ២-ឈ្មោះ សុខ លីដា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ វិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៣-ឈ្មោះ សំ រដ្ឋា ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៤-ឈ្មោះ ជីម ចាន់ថន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ សំរោងពេន ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ
៥-ឈ្មោះ ម៉ៅ វិចិត្រ ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់៣ រស់នៅភូមិជីម្រាក់ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ
៦-ឈ្មោះ អ៊ុ សុភា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង

ដកហូតវត្ថុតាងរួមមាន៖ ១-ម្សៅក្រាមពណ៌សថ្លា ចំនួន៤៩កញ្ចប់ (ធំ១៣)ទម្ងន់១៤៣៥៥.១៨ក្រាមថ្លឹងទាំងសំបកថង់ ប្រភេទ(មេតំហ្វេតាមីនMET) ២-ថ្នាំគ្រាប់WYចំនួន១៨កញ្ចប់ (៣៥៥៤គ្រាប់)ទម្ងន់៣៣២.៧៤ក្រាមថ្លឹងទាំងសំបកថង់ ប្រភេទ (មេតំហ្វេតាមីនMET) ៣-ម្សៅពណ៌ទឹកក្រូច ចំនួន២៤៥ កញ្ចប់ទម្ងន់១១៤៩.៧៤ក្រាម ថ្លឹងទាំងសំបកថង់ ប្រភេទ (កេតាមីនKETAMINE) ៤-រថយន្តចំនួន០១គ្រឿងម៉ាកLEXUS .NX200T ពណ៌សពាក់ស្លាកលេខភ្នំពេញ2CI.3040 ៥-ម៉ូតូចំនួន០៣គ្រឿង ៦-Pass Appចំនួន០១ គ្រឿង(ខូច) ៧-ទូរស័ព្ទចំនួន០៩គ្រឿង(ខូច០១) ៨ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០៣គ្រឿង ៩-កាំភ្លើងកែច្នៃចំនួន០១ដើម ១០-ម៉ាស៊ីនអ៊ុតមាត់ថង់ថ្នាំញៀនចំនួន០១គ្រឿង ១១-លិខិតឆ្លងដែនចំនួន០១ក្បាល។ ១២-សម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។រក្សាសិទ្ធដោយ៖សុទ្ធលី

×