ខេត្តព្រះវិហារ ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា មានករណីផ្ទុះគ្រាប់មីនតោន ស្លា.ប់អ្នកជំនាញដោះមីនចំនួន៣នាក់ និងរបួសធ្ងន់ម្នាក់ របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)។ អង្គការ CSHD ដែលគេស្គាល់ថា ជាអង្គការអាគីរ៉ា ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។

ករណីគ្រោះថ្នាក់នេះកើតឡើងនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក ។
ជាភាពចៃដន្យបំផុតដែរ នៅមុនគ្រោះថ្នាក់ស្លា.ប់អ្នកដោះមីននេះ កើតឡើងតែប្រមាណ២០នាទីប៉ុណ្ណោះ នៅភូមិនេះ ក៏មានករណីផ្ទុះគ្រា.ប់ដុតសំអាតដី ដាំដំឡូង ស្លា.ប់ប្រជាពលរដ្ឋមួយរូបផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


