Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនមេខ្លោង លែងល្បែងស៊ីសង ចំនួន៥នាក់ នៅស្រុកព្រៃឈ

ខេត្តពង់ចាម ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកជើងព្រៃ កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ បានចុះបង្ក្រាបទីតាំង លែងល្បែងស៊ីសងដោយ ខុសច្បាប់ ( អាប៉ោង ) និង ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ប្រព្រឹត្ត នៅចំណុចក្នុងរោងចិញ្ចឹមទា ស្ថិតនៅភូមិព្រៃចារ ក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

សមត្ថកិច្ចស្រុកជើងព្រៃ បានឲ្យដឹងថា ជនសង្ស័យ ទាំង៥ នាក់ ខាងលើមាន ឈ្មោះ ៖
១-ឈ្មោះ សេង នី ភេទប្រុស អាយុ ៣១ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រៃចារក្រៅ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
២-ឈ្មោះ ពេញ វុទ្ធី ភេទប្រុស អាយុ ២៣ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រៃចារក្រៅ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៣-ឈ្មោះ ណាល់ ណាត ភេទប្រុស អាយុ ៣៤ ឆ្នាំ ជាតិខ្មែរ នៅភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៤- ឈ្មោះ អ៊ុន ខេន ភេទប្រុស អាយុ ៤១ ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិព្រៃចារ ក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៥-ឈ្មោះ នាង សឿន ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែ រស់នៅភូមិព្រៃចារក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ចំណែកវត្ថុតាងរួមមាន ៖ លុយខ្មែរ ២១០,០០០ រៀល , ទូរស័ព្ទ ដៃ ចំនួន០៣ គ្រឿង , ម៉ូតូ ចំនួន ០៨ គ្រឿង , ផ្តិលគ្របអាប៉ោងចំនួន ០១, ចាន អាប៉ោង ចំនួន ០១, ចានទ្រអាប៉ោង ចំនួន ០១, ហាន់តោអាប៉ោង ចំនួន ០១ ។ បបច្ចុប្បន្ននេះ, ជនសង្ស័យទាំង៥នាក់ ត្រូវបានបញ្ជូនខ្លួនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×