Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី លី ធុជ សោកស្តាយចំពោះមរណភាព របស់មន្រ្តីជំនាញដោះមីន នៃអង្គការដោះមីនកម្ពុជា នៅក្នុងអំឡុងពេលប្រតិបត្តិការប្រមូល និង កម្ទេចគ្រាប់

ខេត្តព្រះវិហារ ៖ បើតាមសារលិខិតចូលរួមមរណទុក្ខ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានថ្លែងថា ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារជនរងគ្រោះ និងសាច់ញាតិទាំងអស់ ចំពោះមរណភាពរបស់ លោក ស៊ុន វង្ស លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់ ដែលជាក្រុមកម្ទេចគ្រឿងផ្ទុះរបស់អង្គការដោះមីនកម្ពុជា នៅក្នុងករណីផ្ទុះមីនតោន នៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

មរណភាពរបស់លោក ស៊ុន វង្ស លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់ នៅក្នុងកំឡុង ពេលប្រតិបត្តិការប្រមូល និង កម្ទេចគ្រាប់ ។

ឯកឧត្តម លី ធុជ បានបន្តថា យើងខ្ញុំទាំងអស់គ្នា នឹងចងចាំនូវវីរៈភាពដ៏អង់អាចក្លាហានរបស់ លោក ស៊ុន វង្ស លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់ ដែលបានបំពេញការងារមនុស្សធម៌ និងបានសង្គ្រោះជីវិតមនុស្សជាច្រើនអ្នក ឲ្យរួចផុតពីការគំ.រាមកំ.ហែងដោយសារមីន ក្នុងរយៈពេលបំពេញការងារមនុស្សធម៌ជាច្រើនឆ្នាំកន្លងមកនេះ។

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ១១និង៣០ នាទី មានករណីផ្ទុះមីនតោននៅភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យបុគ្គលិកកម្ទេចគ្រាប់ (EOD) របស់អង្គការដោះមីនកម្ពុជា (CSHD) ចំនួន ០៣នាក់ ស្លា.ប់ និង០១នាក់រងរបួសកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកងពល ក្នុងពេលប្រតិបត្តិការដោះស្រាយសំណើររបស់ប្រជាពលរដ្ឋ។
អាជ្ញាធរមីនសូមចូលរួមរំលែកមរណទុក្ខ ជាមួយគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លាតឃ្លាឡើយ និងសូមបួងសួងបុគ្គលិកដែលកំពុងសំរាកព្យាបាលឆាប់ជាសះស្បើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×