Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្បាលរថយន្តសណ្តោងទូកុងតឺន័រ បើកកៀម៉ូតូ បណ្ដាលឱ្យដួ.លកិ.នលើបុរសម្នាក់….

ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូត្រូវក្បាលរថយន្តសណ្តោងទូកុងតឺន័រ បើកកៀបណ្តាលឲ្យដួ.លរួចកិ.នពីលើចំដងខ្លួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ៤០ នាទីយប់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ដែលស្ថិតនៅតាមផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះនៅពុំទាន់ស្គាល់ អត្ថសញ្ញាណនៅឡើយ។

យោងតាមការបញ្ជាក់ពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ ជាជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខស្វាយរៀង 1N-5511 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់ បានបើកក្បាលរថយន្តសណ្តោងទូកុងតឺន័រ ក្បាលពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3F-1262 បើកបរស្រាបទិសគ្នាពីត្បូងមកជើង ក្នុងល្បឿនលឿន រួចកៀម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួ.ល រួចកិ.នពីលើបុរសម្នាក់ ជាជនរងគ្រោះ ចំពាក់កណ្តាលខ្លួន ស្លា.ប់យ៉ាងអាណោចអាធ័ម ហើយភ្លាមនោះដែរ តៃកុងរថយន្តបង្ក បានចុះពីលើរថយន្ត គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×