Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាល ឃាត់ខ្លួនស្ត្រីម្នាក់ កុម្ម៉ង់ទិញថ្នាំញៀន ដឹកជញ្ជូនតាមក្រុមហ៊ុនវីរៈប៊ុនថាំ ពីភ្នំពេញមកបាត់ដំបង

បាត់ដំបង ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដោយទទួលបានព័ត៌មានពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ថា មានការផ្ញើថ្នាំញៀនតាមរយៈក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ ពីភ្នំពេញមកបាត់ដំបង។ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត។

ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យជំនាញ បានចុះទៅដល់ក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ និងបានសហការជាមួយគ្នា ដោយឲ្យកម្លាំងសមត្ថកិច្ច បន្លំខ្លួនធ្វើជាអ្នកដឹកជញ្ជូនដឹកកញ្ចប់ថ្នាំញៀន យកទៅឲ្យមេខ្លោងដែលកុម្ម៉ង់ទិញ នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ជា សុវណ្ណបញ្ចកា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ទូរស័ព្ទចំនួន ០១គ្រឿង ។

នាពេលនេះ ជនសង័្សយត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×