ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឃាត់ខ្លួនស្រ្តីសង្ស័យម្នាក់ ជាបើពាក់ព័ទ្ធនឹងការជួញដូរ គ្រឿងញៀន តាមរយៈការផ្ញើរថ្នាំញៀនតាមរយៈក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ ពី ភ្នំពេញ ទៅខេត្តបាត់ដំបង ប្រព្រឹត្តនៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សមត្ថកិច្ចខេត្តបាត់ដំបងបានឲ្យដឹងថា ស្រ្តីសង្ស័យខាងលើមាន ឈ្មោះ ជា សុវណ្ណបញ្ចកា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ចំណែកវត្ថុតាងដែលសមត្ថកិច្ច រឹបអូសបានរួមមាន៖ ថ្នាំញៀន ១កញ្ជប់ ធំ និងទូរស័ព្ទចំនួន ១គ្រឿង។
បច្ចុប្បន្ន,ជនសង្ស័យខាងលើ ត្រូវបានសមត្តកិច្ចនគរបាលជំនាញ កំពុងរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


