ភ្នំពេញ ៖ មន្រ្តីអនុរក្សពន្ធនាគារម១ បានអោយដឹងនៅថ្ងៃអង្គារ៍នេះថា អតីតក្រុមប្រឹក្សាឃុំ នៃ អតីតគណបក្សសង្គ្រោះជាតិ ចំនួន២នាក់ ត្រូវបានដោះលែងពីពន្ធនាគារព្រៃស កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ បន្ទាប់ពីពួកគេបានអនុវត្តទោសចប់សព្វគ្រប់ ចំនួន១៨ខែ នៅក្នុងមន្ទីរពន្ធនាគារព្រៃស ជាប់ពាក់ព័ន្ធបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្ត កាលពីអំឡុង ឆ្នាំ ២០២០។
យោងតាមសាលក្រមរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ទណ្ឌិតទាំង២នាក់ ខាងលើនេះ មានឈ្មោះ អ៊ុក ឆុំ ភេទ ប្រុស អាយុ ៧០ ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ លាស់ ឆេងឡាង ភេទ ប្រុស អាយុ ៥០ ឆ្នាំ។
ពួកគេទាំងពីរនាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ៣០ ខែធ្នូ ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់១៨ខែ និង ពិន័យជាប្រាក់ ក្នុងម្នាក់ៗ ចំនួន៤លានរៀល សម្រាប់ ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងបទល្មើស« ញុះញង់បង្កឱ្យមានភាពវឹក.វរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅក្នុង រាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៩។

នៅក្នុងសំណុំរឿងក្តីនេះ លោកចៅក្រមរស់ ពិសិដ្ឋ ក៏បានកាត់ទោសកំបាំងមុខ ឈ្មោះ សម រង្ស៊ី ភេទប្រុស អាយុ ៧០ ឆ្នាំ ដាក់គុក៤ឆ្នាំ និង ចេញដីកាស្វែងរកចាប់ខ្លួន, កាត់ទោសលោកសង្ឃ ឈ្មោះ ប៊ុត ប៊ុនតិញ និង ឈ្មោះ ទុំ ប៊ុនថន ដាក់គុក ក្នុងម្នាក់ៗ កំណត់១៨ខែ ផងដែរ ព្រមទាំងចេញដីកា តាមចាប់ខ្លួនទៀតផង
។
ទណ្ឌិតទាំង២នាក់ ត្រូវបានជាប់ចោទពីបទ« ញុះ.ញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»តាមបញ្ញតិ្តមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។ ពួកគេត្រូវបានចាប់ខ្លួន នៅខេត្តបាត់ដំបង កាលពីអំឡុង កក្កដា ឆ្នាំ ២០២០៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

