Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋបានប្តឹងលោក ពៅ សំអឿន និងប្រពន្ធ ទៅតុលាការ រឿងបំផ្លាញទ្រព្យសម្បត្តិ និងរំ.លោភចូលកាន់កាប់ អចលនវត្ថុអ្នកដទៃ

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្តឹងលោក ពៅ សំអឿន និងប្រពន្ធឈ្មោះ ស៊ុម សុខខឿន ដែលជាអ្នកមានលុយមានឥទ្ធិពល រស់មានទីលំនៅភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ទៅសាលាដំបូងខេត្តមណ្ឌលគិរី ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា និងរំលោភចូលកាន់កាប់អចលនវត្ថុអ្នកដទៃដោយខុសច្បាប់។

យោងតាមពាក្យបណ្តឹងរបស់អ្នកស្រី ផ្លុង ណារីន បានជម្រាបជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានរៀបរាប់ថា ម្តាយនាងខ្ញុំឈ្មោះ សុខ ប៊ុនរឿង ភេទស្រី អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន កណ្ឌ ដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី គឺជាម្ចាស់កម្មសិទ្ធិលើដីទំហំ ៤៨.២១០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលមានវិញ្ញ សម្គាល់ម្ចាស់អចលនវត្ថុលេខ 11040302-0371 ចុះថ្ងៃទី 17-01-2014 ចេញដោយមន្ទីររៀបចំដែនឥណ្ឌូបនីយ សំណង់ និងសុរិយោដី ខេត្តមណ្ឌលគីរី ។

ក្រោយមកឈ្មោះ ពៅ សំអឿន និងប្រពន្ធឈ្មោះ ស៊ុម សុខខឿន ក៏បានដាក់ពាក្យប្តឹងទាមទារដីទំហំ ១៣,២១០ម៉ែត្រការ៉េ ពីម្ដាយរបស់នាងខ្ញុំទៅសាលាខេត្តមណ្ឌលគីរី ហើយសាលាដំបូងខេត្តមណ្ឌលគិរី បានកាត់ក្តីទាំងអយុត្តិធម៌ដោយសម្រេចឱ្យម្តាយរបស់នាងខ្ញុំប្រគល់ដីទំហ ១៣,២១០ម៉ែត្រការ៉េ ទៅឱ្យឈ្មោះ ពៅ សំអឿន និងប្រពន្ធឈ្មោះ ស៊ុម សុខខឿន និងបង្គាប់ឱ្យម្តាយរបស់នាងខ្ញុំធ្វើនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិបំបែកក្បាលដី មកឱ្យឈ្មោះ ពៅ សំអឿន និងប្រពន្ធឈ្មោះ ស៊ុម សុខខឿន។
ដោយទទួលរងនូវភាពអយុត្តិធម៌ និងកើតទុក្ខមិនសុខចិត្តម្តាយរបស់នាងខ្ញុំក៏បានដាក់ពាក្យបធ្វើងឧទ្ធរណ៍លើសាលាក្រមរដ្ឋប្បវេណីលេខ ២០ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២១ ហើយតុលាការកំពុងតែបន្តនីតិវិធីក្នុងសំណុំរឿងខាងលើនេះនៅឡើយ ។

ស្រាប់តែនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឈ្មោះ ពៅ សំអឿន និងប្រពន្ធឈ្មោះ ស៊ុម សុខខឿន បាននាំគ្នាបំផ្លិចបំផ្លាញដើមឈើដែលដុះនៅលើដីរបស់ម្តាយនាងខ្ញុំ ព្រមទាំងបានបោះបង្គោល និងព័ទ្ធរបងបន្លាលួសនៅលើដី ម្មសិទ្ធិម្តាយរបស់នាងខ្ញុំដោយខុសច្បាប់ ។ បច្ចុប្បន្ននេះ ពៅ សំអឿន និងប្រពន្ធ ស៊ុម សុខខឿន បាននាំគ្នីគ្នាបោះបង្គោល និងព័ទ្ធរបងបន្លាលួសនៅលើដីនេះរួចរាល់ហើយ ដោយពួកគេសំអាងថា ម្តាយរបស់នាងខ្ញុំមានវ័យចាស់ជរាគ្មានកំលាំងកំហែងតបត ហើយរស់នៅតែម្នាក់ឯងទៀត ទើបពួកគេនាំគ្នាធ្វើរោងមិនខ្លាចច្បាប់ទម្លាប់អ្វីទាំងអស់ ។
កន្លងមកម្ដាយនាងខ្ញុំក៏បានពឹងពាក់ខាងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប៉ុស្តិ៍នគបាលដែរ តែពួកគាត់មិនហ៊ានលូកដៃជួយឡើយ ដោយពួកគាត់ថា រឿងដល់តុលាការហើយ ឱ្យតុលាការជាអ្នកចាត់ចែងវិញ ពួកគាត់គ្មាន សិទ្ធិឈឺឆ្អាល និងដោះស្រាយរឿងនេះឡើយ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ផ្នែកតាមអង្គហេតុ និងអង្គច្បាប់ និងភស្តុតាងដែលរៀបរាប់ខាងលើបានរៀបរាប់ខាងលើ គឺមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ សម្រាប់ធ្វើការចោទប្រកាន់ឈ្មោះខាងលើ ហើយ ។

ហេតុនេះ សូមស្នើសុំលោកព្រះរាជអាជ្ញាបើកការស៊ើបអង្កេតលើអង្គហេតុខាងលើតាមនីតិវិធី ។ ធ្វើការចោទប្រកាន់ទៅឈ្មោះ ពៅ សំអឿន និងប្រពន្ធ ឈ្មោះ ស៊ុម សុខខឿន ពីបទ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា និងរំលោភចូលកាន់កាប់អចលនវត្ថុអ្នកដទៃដោយខុសច្បាប់ និងសុំទាមទារសំណងការខូចខាតចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងសំណងជម្ងឺចិត្តចំពោះការបាត់បង់ពេលវេលា ចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានទទូចសុំឲ្យតុលាការខេត្តមណ្ឌលគីរីផ្តល់ភាពយុត្តិធម៌ឲ្យគាត់ផង។ ហើយសុំឲ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍រកភាពយុត្តិធម៌ឲ្យពួកគាត់ដែលជាស្ត្រីទន់ខ្សោយផង។

ទាក់ទងការចោទប្រកាន់ខាងលើនេះ លោកពៅ សំអឿន និងប្រពន្ធឈ្មោះ ស៊ុម សុខខឿន មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×