ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ បានបើកសវនាការជំនុំជម្រះ បុរសជាប់ចោទ ចំនួន២នាក់ ពាក់ព័ន្ធអំពើឃាត.កម្ម បា.ញ់ស.ម្លាប់បុរសម្នាក់ ដើម្បី ដោះបំណុល ៣០ ម៉ឺនដុល្លារអាមេរិក ដែលខ្លួនបានជំពាក់ ជនរងគ្រោះ និង មិនមានលទ្ធភាពសង។
សវនាការនេះ ដឹកនាំដោយលោកស្រីចៅក្រម ទិត ដាលីន លោកចៅក្រម ហុក ពៅ លោកស្រីចៅក្រម សាយ ស្រី ល័ក្ខ និងមានលោក ហេង ផេង ជាតំណាងអយ្យការ។

ជនជាប់ចោទទាំង២នាក់នេះ ឈ្មោះ សុខ ហេងសំបូរ អាយុ៣២ឆ្នាំ និង ម្នាក់ទៀត មានឈ្មោះ ផែង ស៊ីថុល ភេទ ប្រុស អាយុ ៤១ ឆ្នាំ។
ពួកគេទាំង២នាក់ ត្រូវចោទប្រកាន់ ពីបទឃាត.កម្ម និងបទ កាន់កាប់ រក្សាទុកនិងប្រើប្រាសអា.វុធដោយខុសច្បាប់ ប្រព្រឹត្តកាលពីថ្ងៃទី ២២ធ្នូ ឆ្នាំ២០២០ នៅខណ្ឌកំបូល តាមមាត្រា ១៩៩ និងមាត្រា ៤៩០ និងមាត្រា ២៩ នៃក្រមព្រហ្មទ័ណ្ឌ ។

ចំណែកឯ ជនរងគ្រោះក្នុងអំពើឃាត.កម្មនេះ មានឈ្មោះ នៅ ចំណាន អាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្តម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
សំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រម ទៅធ្វើ នៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២២២ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

