Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបរបស់ទីផ្សារគោលសម្រាប់ថ្ងៃអង្គារមានចំនួន ៤៥០,៨លានរៀល

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,០៩ភាគរយ នៅថ្ងៃអង្គារម្សិលមិញនេះ មកត្រឹម ៤៦៧,០៤ ពិន្ទុ។  លទ្ធផលនៃការធ្លាក់ចុះគឺបបណ្តាលមកពី ថ្លៃភាគហ៊ុនចំនួនបី របស់ទីផ្សារគោល ដោយក្នុងនោះរួមមាន ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ភាគហ៊ុនអេស៊ីលីដា (ABC) និង ផេសថិក (PEPC) ដែលបានធ្លាក់ចុះចន្លោះពី ១០ ទៅ ២០ រៀលក្នុងមួយហ៊ុន។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និង ហ្ក្រេនធ្វីន (GTI)​ បានកើនឡើង ៤០ និង ២០ រៀលរៀងគ្នា មកបិទនៅថ្លៃ ៧.១៤០ និង ៤.២៦០ រៀលរៀងគ្នា។ ឌីប៊ីឌី (DBDE) ក៏បានថយចុះ ១០រៀលផងដែរ។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលសម្រាប់ថ្ងៃនេះមានចំនួន ៤៥០,៨លានរៀល៕

×