ភ្នំពេញ ÷ រថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿង បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ដល់ផ្លូវបំបែកជាបួនជ្រុលទៅបុ.ករថយន្ត mazda បើកឆ្លងផ្លូវចំពាក់ដល់ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទ្វារចំហៀង ខាងស្តាំធ្ងន់ធ្ងរសំណាងល្អ មិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០ និង ២០ នាទីយប់ថ្ងៃទី ១១ ខែមករាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវ ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក mazdaពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ គជព 2.0041 បើកបរតាមបណ្ដោយផ្លូវ ២៥៧ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាក តូយ៉ូតាព្រូស ព៍ណខៀវពាក់ស្លាកលេខ កម្ពុជា SHITHIKA9 បើកបរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុករថយន្ត mazda ចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតកំពិតទ្វារចំហៀង ខាងស្ដាប់ធ្ងន់ធ្ងរ ចំណែករថយន្តបង្កម៉ាកព្រូសវិញ រងការខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មិនបង្កឲ្យមានអ្នករបួសនោះទេ។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នាដោយភាគី ខាងរថយន្តព្រូសដឹងកំហុស ក៏ព្រមសងជាសំណង ក្នុងការជួសជុលទៅលើរថយន្តmazda បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត






