ភ្នំពេញ ÷ បុរសម្នាក់មានវិបត្តិក្នុងក្រុមគ្រួសារ បានសម្រេចចិត្តជិះម៉ូតូមកលោ.តទឹកពីលើស្ពានជ្រោយចង្វារ ស.ម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់លើផ្លូវ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសរងគ្រោះ មានឈ្មោះ កែវសុធារិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ មានប្រពន្ធនិងកូន ២នាក់ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
យោងតាមការបញ្ជាក់ពីជនរងគ្រោះ មានឈ្មោះ កែវ សុធារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ បានបានប្រាប់ខាងអង្គភាពសារព័ត៌មាន CEN ឲ្យដឹងថា មុនកើតហេតុដោយខ្លួន មានទំនាស់ជាមួយនឹងក្រុមគ្រួសារ ក៏តូចចិត្តក៏ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1CT-9892 ជិះឡើងស្ពានជ្រោយចង្វារ រួចក៏ទុកម៉ូតូចោលលោ.តទៅក្នុងទន្លេតែម្តងទៅ ហើយភ្លាមនោះដែរ ដោយបុរសរងគ្រោះ មិនលិចទៅក្រោម ក៏ហែលស្រែកឲ្យអ្នកនេសាទ ជួយស្រង់មកលើគោកវិញ។

បន្ទាប់ពីយកជនរងគ្រោះឡើងគោក រួចក៏បានយកទៅប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន ដើម្បីទំនាក់ទំនងឲ្យក្រុមគ្រួសារ មកទទួលយកទៅផ្ទះវិញ៕ រក្សាសិទ្ធិដោយ ៖ សា មេត



