Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីនំនើប HUMER បើកលឿន ជ្រុលទៅបុ.កម៉ូតូអូសក្រោមរថយន្ត ទៅមុខជាច្រើនម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្ត HUMER ស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូត ទៅបុកម៉ូតូជិះឆ្លងផ្លូវចំពាក់កណ្ដាល ពេញទំនើងជាប់ក្រោមរថយន្ត អូសទៅមុខជាច្រើនម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើងកាលពីវេលាម៉ោង ១១ និង១០នាទីយប់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១៤៣ កែងផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្មាសរ៉េ វ៉ូពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1AC-2355 ជិះតាមបណ្ដោយផ្លូវ ២៨៨ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តបង្កស៊េរីទំនើបពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AT-3663 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៤៣ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូកំពុងជិះឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យម៉ូតូជាប់ក្រោមរថយន្ត អូសទៅមុខជាច្រើនម៉ែត្រ និងរងរបួសបុរសម្នាក់ ជាម្ចាស់ម៉ូតូធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ រួចពលរដ្ឋជិតខាងបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូច យករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×