មានមនុស្សដែលមានបំណងចង់នៅរហូតចាស់ស្លាប់ នៅក្នុងផ្ទះដែលពួកគេបានរស់នៅ សម្រាប់ពេលវេលាពេញមួយជីវិតរបស់ពួកគេ ។ ទោះបីការអភិវឌ្ឍល្អប្រសើរ សម្រាប់ការកើនឡើងនូវចំនួនប្រជាពលរដ្ឋដែលមិនមានការងារធ្វើក៏ដោយ តែការដកហូតផ្ទះរបស់នរណាម្នាក់ ដែលជាការប្រឆាំងនឹងគោលបំណងរបស់ពួកគេ នឹងមិនមែនជាចម្លើយនោះឡើយ ។
លោក Yin Yangju អាយុ ៥២ ឆ្នាំ និងប្រពន្ធឈ្មោះ Xiao Ming បានកំពុងរស់នៅ និងជាកសិករនៅក្នុងតំបន់នេះ អស់រយៈពេលជាង ៣០ ឆ្នាំ មកហើយ ។ ប្តីប្រពន្ធចំណាស់នេះ រស់នៅខេត្ត Wuhan ប្រទេសចិន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលរកឃើញមានការជីកប្រឡាយដ៏ធំនៅជុំវិញផ្ទះរបស់ពួកគេ ។ យោងតាមពួកគាត់ បុរសម្នាក់បានមកកាន់ផ្ទះរបស់ពួកគាត់ ជាមួយគ្រឿងចក្រអ៊ិចស្កាវ៉ាទ័រ១គ្រឿង និងចាប់ផ្តើមជីកប្រឡាយក្រឡឹងជុំវិញផ្ទះរបស់ពួកគាត់តែម្តង ។ ប្រឡាយនោះមានប្រវែងទទឹង១ម៉ែត្រ និងជម្រៅ ១.៥ ម៉ែត្រ ។
ជាក់ស្តែង បុរសនោះកំពុងធ្វើការឲ្យអ្នកអភិវឌ្ឍដែលបានស្នើទិញដីរបស់ពួកគាត់ ប៉ុន្តែ ពួកគាត់បានបដិសេធលក់ទេ ។ យោងតាមប្តីប្រពន្ធនេះ ការស្នើទិញរបស់អ្នកអភិវឌ្ឍនោះគឺឲ្យថ្លែទាបពេក ដែលពុំអាចប្រៀបនឹងតម្លៃពិតនៃទ្រព្យសម្បត្តិរបស់ពួកគាត់ឡើយ ។
សម្រាប់គម្រោងរបស់អ្នកអភិវឌ្ឍនោះៗ ផ្ទះសម្បែង ៥៤៥ ខ្នង ត្រូវបានគាស់កំទេចោលហើយ និងសល់តែ ៤ ខ្នង ទៀតប៉ុណ្ណោះ រួមទាំងផ្ទះរបស់ប្តីប្រពន្ធខាងលើនេះ ៕ ចន្ទី
តើប្តីប្រពន្ធនេះគួរលក់ផ្ទះរបស់ពួកគាត់ ឬ ពួកគាត់គួរតែរឹងទទឹងជាមួយការសម្រេចចិត្តមួយនេះរបស់ពួកគេ ?