Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្នភាពរីកចម្រើនសេវាធនាគារឌីជីថល និងការទូទាត់ដោយមិនប្រើសាច់ប្រាក់នៅកម្ពុជា

ភ្នំពេញ៖ ដោយសារតែមានការរាតត្បាតពីជំងឺកូវីដ១៩ ភាពរីកចម្រើនផ្នែកសេវាធនាគារឌីជីថល និងការរីកលូតលាស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា ត្រូវបានពន្លឿនយ៉ាងឆាប់រហ័សបន្ថែមទៀត ទន្ទឹមនឹងការកើនឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) និងប្រជាប្រិយភាពនៃការប្រើប្រាស់អ៊ីវ៉ាលេត (E-Wallet)។

ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយថា ក្នុងឆ្នាំ២០២១ ការទូទាត់អេឡិចត្រូនិក បានកើនឡើងធៀបនឹងឆ្នាំ២០២០ គិតជាទឹកប្រាក់ ១៩៩,៧៦ ប៊ីលានដុល្លារអាមេរិក។

លោក អ៊ុក សារ៉ាត ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការទូទាត់អេឡិចត្រូនិក បានកើនឡើងធៀបនឹងឆ្នាំ២០២០ ដោយប្រតិបត្តិការទូទាត់អេឡិចត្រូនិក មានចំនួន ៦៩៨,៨ លានប្រតិបត្តិការ និងគិតជាទឹកប្រាក់ ១៩៩,៧៦ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៧៨៧% នៃផលិត​ផលសរុប។

ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា បានដាក់ឱ្យប្រើប្រាស់សេវាផ្ទេរប្រាក់ និងទូទាត់ឆ្លងដែន តាមរយៈមធ្យោបាយឌីជីថល បន្ថែមពីលើការផ្តល់សេវាតាមភ្នាក់ងារ និងបញ្ជរ។

នៅក្នុងបើកដំណើរការធនាគារ ហុង លីអុងមួយ សាខាបឹងស្នោរនៅទីតាំងបុរីប៉េង ហួត ដើម្បីបំពេញតម្រូវការសេវាហិរញ្ញវត្ថុនៅកម្ពុជា និងផ្តល់នូវភាពងាយស្រួល និងសេវាកម្ម ធនាគារ ដល់វិស័យពាណិជ្ជកម្ម និងអតិថិជនទូទៅ នៅក្នុងប្រទេសកម្ពុជា អភិបាលគ្រប់គ្រង និងជាអគ្គនាយកនៃ ធនាគារហុងលីអុង លោកTerrence Teohបានថ្លែងថា តម្រូវការសេវាធនាគារ និងហិរញ្ញវត្ថុ បានកើនឡើងជាលំដាប់ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃប្រាក់កម្ចី និងប្រាក់បញ្ញើ​ ប្រកប​ដោយ​សុខុមាលភាព ដែលជាសញ្ញាលើកទឹកចិត្តដល់ការពង្រីកវិស័យធនាគារនៅក្នុងស្រុក។

សេវាកម្ម​ ធនា​គារ​ឌីជីថល (Digital at the Core ethos) ជាមួយនឹងប្រជាជនកម្ពុជា និងការរស់នៅតាមបែបឌីជីថលរបស់ប្រជាជនកម្ពុជា ជាការផ្តល់ជូននូវប្រព័ន្ធធនាគារឌីជីថលដ៏ទូលំទូលាយ ដែលរួមមានសេវាធនាគារចល័តតាមរយៈ HLB Connect ការទូទាត់ឌីជីថល​ជាមួយ HLB Pay និងការបើកគណនីធនាគារតាមរយៈឌីជីថល និងសេវាធនាគារជាច្រើនទៀត។

សូមជម្រាបថា ការចូលរួមចំណែកក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា គឺធានាថា រាល់សេវា និងផលិតផលធនាគារទាំងអស់ ដែលបានផ្ដល់ជូន គឺសមស្របតាមតម្រូវក្នុងជីវភាពប្រចាំថ្ងៃរបស់អតិថិជន តាមរយៈការរួមបញ្ចូលគ្នានៃឌីជីថល និងប្រជាជន ប្រកបដោយភាពពេញលេញ សុវត្ថិភាព ប្រសិទ្ធភាព​ និងមានភាពងាយស្រួល​គ្រប់ពេលវេលា គ្រប់ទីកន្លែង៕

×