Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​អង្គរក្ស ១២​នាក់ រត់​ការពា​រលោក Kim Jong-Un (មានវីដេអូ)

spot_img

កង​អង្គរក្ស​ព័ទ្ធជុំវិញ​រថយន្ត​ពណ៌​ខ្មៅ​លោក គីម ជុង​អ៊ុន ឆ្ពោះទៅ​កាន់​ទិស​ខាងជើង នៃ​តំបន់​សន្តិសុខ​រួម​បន្ទាប់ពី​កិច្ចចរចា​អន្តរ​កូរ៉េ ពេលព្រឹក​ត្រូវបាន​បញ្ចប់​។​

​មេដឹកនាំ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ចាប់​ប្រជុំ​កាលពី​ព្រឹក​មិញ​នេះ ។ ក្រោយ​ពេល​បញ្ចប់​អង្គប្រជុំ​ពេល​ព្រឹក​លោក​គីម ជុង​អ៊ុន បាន​ឡើង​ជិះ​រថយន្ត Mercedes ចាកចេញ​ពី​អគារ​បៃតង ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​កូរ៉េខាងត្បូង ក្រោម​កិច្ច​ការពារ​យ៉ាង​តឹងរឹង​របស់​កង​អង្គរក្ស ។​

​អង្គរក្ស ១២ រូប បាន​ព័ទ្ធជុំវិញ​រថយន្ត​ដឹក​មេដឹកនាំ​កូរ៉េខាងជើង ។​

​កង​រថយន្ត​បាន​ឆ្ពោះទៅ​កាន់​ទិស​ខាងជើង ដែល​គ្រប់គ្រង​ដោយ​កូរ៉េ​ខាងជើង​។​

​កងកម្លាំង​សន្តិសុខ ច្បាម​ការពារ​មេដឹកនាំ​របស់​គេ មួយ​ជំហានៗ​ឡើងទៅ ។ ពួកគេ​ត្រូវ​ឆ្លងកាត់​ការជ្រើសរើស​យ៉ាង​តឹងតែង​ពី​កងទ័ព ហើយ​សុទ្ធសឹង​ជា​អ្នក​ប្រយុទ្ធ​ពូកែ​ក្បាច់គុន និង​មាន​សមត្ថភាព​បាញ់​ចំ​គោលដៅ​យ៉ាង​សុ​ក្រិត ។​

​ការរៀបចំ​ប្រព័ន្ធ​សន្តិសុខ​ការពា​រលោក​គីម ជុង​អ៊ុន ពេលនេះ​មាន​ភាព​តឹងរឹង​ជាង​មេដឹកនាំ​ជំនាន់​មុន​ទៅ​ទៀត កាល​ពី​ព្យុះ​ហយា​ត្រា​គម្រប់​ខួប ៧០​ឆ្នាំ ថ្ងៃ​បង្កើត​កងទ័ព​នៅ​ព្យុង​យ៉ាង​គេ​ឃើញ​មាន​កម្លាំង​ទ័ព ៣​ប្រភេទ មាន​ភារកិច្ច​ការពារ​ជីវិត​របស់​មេដឹកនាំ​ត្រកូល Kim ។​

​លោក Kim វិលត្រឡប់​ទៅ​កាន់​ព្រំដែន​កូរ៉េខាងជើង ដើម្បី​សម្រាក​ថ្ងៃត្រង់ បរិភោគ​អាហារ រួច​វិលត្រឡប់​មក​ប្រជុំ​ពេល​ល្ងាច​វិញ ។​

​កង​រថយន្ត​និង​កង​អង្គរក្ស​ធ្វើដំណើរ​មក​កាន់​កូរ៉េខាងជើង​វិញ ៕​ ចន្ទ្រា

spot_img
×